ប៉ាម៉ាក់មានកូនជិតដល់អាយុចូលរៀនប្រហែលជាអាចសង្កេតឃើញហើយថាកូនហាក់ដូចជាចង់ចេះចង់ដឹង ឆ្ងល់នេះឆ្ងល់នោះ និងមានសំណូរជាច្រើនមកយើងទៀតផង។ ដោយសារតែហេតុផលនេះហើយ បានជាប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ជួយពង្រឹងថាមពលខួរក្បាលរបស់កូនបន្ថែមទៀត ដោយត្រូវបន្ថែមអាហារល្អសម្រាប់ខួរក្បាលចូលក្នុងរបបអាហាររបស់កូន។
១. ស៊ុត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស៊ុតមិនត្រឹមតែសម្បូរប្រូតេអ៊ីនប៉ុណ្ណោះទេ តែថែមទាំងជាអាហារល្អសម្រាប់ខួរក្បាលទៀតផង។ ការសិក្សាមួយធ្វើលើមនុស្សចំនួន២ ៥០០នាក់ បានរកឃើញថាអ្នកបានញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃ មានពិន្ទុទាក់ទងនឹងផ្នែកយល់ដឹងខ្ពស់ជាងអ្នកដែលមិនសួវបានញ៉ាំស៊ុត។ ក្រៅពីនេះ ស៊ុតក៏ជួយទប់ស្កាត់ការធ្លាក់ចុះនៃសមត្ថភាពខួរក្បាលនៅវ័យកាន់តែចាស់ទៀតផង។
២. បន្លែស្លឹកបៃតង
ក្មេងៗខ្លះពិតជាមិនចូលចិត្តបន្លែប្រភេទនេះទេ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើយ៉ាងណាដាក់បន្លែប្រភេទនេះចូលក្នុងរបបអាហារកូនឲ្យបាន ព្រោះថាវាមានប្រយោជន៍ខ្ពស់ដល់ខួរក្បាលអូនៗក្នុងវ័យជិតចូលរៀននេះ។
បន្លែស្លឹកបៃតងត្រូវក្រុមអ្នកស្រាវជ្រាវរកឃើញថាជួយដល់ដំណើរការរបស់ខួរក្បាល និងជួយពន្យឺតការធ្លាក់ចុះនៃការចងចាំទៀតផង។
៣. ពពួកបឺរី
ការសិក្សាបានរកឃើញថាអ្នកដែលបានញ៉ាំពពួកផ្លែបឺរី ដូចជាស្ត័របឺរី និងប្លូបឺរី ច្រើន ទំនងជាអាចជួយកាត់បន្ថយអត្រានៃការធ្លាក់ចុះនៃការចង់ចាំ។
អ្នកជំនាញពន្យល់ទៀតថា ពពួកផ្លែបឺរី សម្បូរទៅដោយ flavonoids ដែលមានសក្ដានុពលក្នុងការជួយដល់ការសិក្សា និងការចងចាំ ព្រោះសារធាតុនេះមានធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកទៀតផង។
៤. ទឹកដោះគោ
ប៉ាម៉ាក់តែងដឹងច្រើនហើយថាការឲ្យកូនផឹកទឹកដោះគោមានប្រយោជន៍ជួយឲ្យឆ្អឹងរឹងមាំ តែមានដឹងទេថាទឹកដោះគោក៏មានប្រយោជន៍ជួយដក់ការអភិវឌ្ឍផ្នែកខួរក្បាលអូនៗជិតដល់វ័យចូលរៀនដូចគ្នា។
អ្នកជំនាញពន្យល់ថាទឹកដោះគោមានផ្ទកប្រូតេអ៊ីន និងវីតាមីនB ដែលជាសារធាតុចិញ្ចឹមសំខាន់ជួយបង្កើតជាលិកាខួរក្បាល អង់ហ្ស៊ីម និងneurotransmitters ។ បន្ថែមពីនេះ ទឹកដោះគោក៏មានផ្ទុកកាបូអ៊ីដ្រាតដែលជាប្រភពថាមពលល្អសម្រាប់ខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]