ភ្នំពេញ៖ អាចនិយាយបានថា វណ្ណដា បានធ្វើឲ្យមនុស្សទូទាំងប្រទេស បានស្គាល់ នូវប្រភេទចង្វាក់ជាច្រើនសណ្ឋាន ដែលរូបលោក បានរៀបចំសម្រិតសម្រាំង យ៉ាងល្អឥតខ្ចោះ សម្រាប់ហ្វេនៗ ហើយជាពិសេស បទចម្រៀងរបស់លោក ដែលចេញនីមួយៗ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតអ្នកមើលសុទ្ធតែខ្ទង់លានដងឯណោះ។

ក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃកំណើតពិតរបស់ តារាប្រុសរូបនេះ ដូច្នេះរូបលោក ក៏មិនភ្លេចក្នុងការទម្លាក់នូវបទចម្រៀងមួយបទផងដែរ ដែលជាកាដូសម្រាប់ហ្វេន តែងគាំទ្រលោក តាំងពីដើម រហូតមកទល់ពេលនេះ ហើយក៏ជា កាដូសម្រាប់ខ្លួនលោកដូចគ្នា ក្នុងខួបកំណើតឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បទចម្រៀងមួយបទនេះ ពិតជាប្លែកខ្លាំងណាស់ បើប្រិយមិត្តធ្លាប់ស្តាប់បទពីមុនៗរបស់លោក ដែលធ្វើឲ្យចាក់ចូលបេះដូងមហាជន ដោយស្តាប់មិនជិនណាយនោះទេ  ចឹងកុំឲ្យខាតពេលយូរ តោះទៅស្តាប់ទាំងអស់គ្នា៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
រូបក្របមុខ ក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា