ភ្នំពេញ៖ អតីតតារាចម្រៀង និងតារាសម្ដែងលោក ឃុំ ប៉ុណ្ណាដែត ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ជាស្វាមីរបស់តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា។ បើក្រឡេកទៅមើលអតីតតារាប្រុសរូបនេះ​វិញ បន្ទាប់ពីរៀបការបង្កើតគ្រួសាររួចមក លោកហាក់ជាដកខ្លួនពីសិល្បៈស្ទើរតែទាំងស្រុង និងកំពុងសម្ងំបំពេញភារកិច្ចជា នគរបាលផងដែរ។ 

យ៉ាងណាមិញ ក្រៅពីជាមន្ត្រីនគរបាល ថ្មីៗនេះ គេក៏ឃើញអតីតតារារូបនេះ មានមុខជំនួញថ្មី៏បន្ថែមផ្នែកអចលនទ្រព្យទិញ និងលក់ដី ហើយការងារថ្មីមួយនេះក៏ជាការងារបន្ទាប់បន្សំក្រៅពីធ្វើការក្នុងជួររាជការ។ ក្នុងនោះដែរ បច្ចុប្បន្ន លោក ឃុំ ប៉ុណ្ណាដែត កំពុងជោគជ័យទាំងការងារ និងជីវិតគ្រួសារ ដោយគ្រប់ពេលគេតែងតែឃើញអតីតតារារូបនេះ បង្ហោះរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីជោគជ័យទាំងជីវិតគ្រួសារ និងមុខងារ កាលពីពេលថ្មីៗនេះ  តារាប្រុសរូបនេះ បានទិញនូវរថយន្តស៊េរីថ្មីមួយគ្រឿងម៉ាក Alphard ពណ៌សដែលមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីបានឃើញលោក ឃុំ បណ្ណាដែត ទិញឡានថ្មីរួច មានហ្វេនៗ និងមិត្តភក្ដិចូលរួមត្រេកអរដែលរូបលោកទិញឡានថ្មីមួយគ្រឿងបន្ថែម ថ្មីស្រឡាងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក ឃុំ បណ្ណាដែត និងភរិយា
  លោក ឃុំ បណ្ណាដែត  និងភរិយា
  លោក ឃុំ បណ្ណាដែត និងភរិយា
  លោក ឃុំ បណ្ណាដែត 
  លោក ឃុំ បណ្ណាដែត 
រថយន្តថ្មី  លោក ឃុំ បណ្ណាដែត
រថយន្តថ្មី លោក ឃុំ បណ្ណាដែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត