វីតាមីន​K គឺ​ជា​សារធាតុ​ចិញ្ចឹម​មួយ​ ដែល​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ​​បើ​យោង​តាម​​ការ​ស្រាវជ្រាវ​ថ្មី​មួយ​​បាន​បង្ហាញ​ថា ​​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​កម្រិត​វីតាមីន​K​ទាប អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆាប់​ស្លាប់​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​​អង្កេត​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ចំនួន​៤០០០​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥៤​ដល់​៧៦​ឆ្នាំ​។​ អ្នក​ទាំង​នោះ​មិន​មាន​ជំងឺ​បេះដូង​ទេ​ នៅ​ពេល​​ចាប់ផ្ដើម​ការ​វិភាគ​។​ ពួក​គេ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្រិត​ឈាម​នៃ​វីតាមីន​K ​ហើយ​ធ្វើការ​ប្រៀបធៀប​ព័ត៌មាន​នោះ​ជាមួយ​អត្រា​ជំងឺ​បេះដូង​ និង​មរណភាព​ក្នុង​រយៈពេល​១៣​ឆ្នាំ​។​ លទ្ធ​ផល​បាន​បង្ហាញ​ថា​ មិន​មាន​ទំនាក់ទំនង​ច្បាស់លាស់​រវាង​កម្រិត​វីតាមីន​ K និង​ជំងឺ​បេះដូង​ទេ​។​ ​ប៉ុន្តែ​ អ្នក​ដែល​មាន​វីតាមីន​K ទាប​បំផុត​ គឺ​ងាយ​នឹង​ស្លាប់​រហូត​ដល់​១៩​%​នៅ​អំឡុង​ពេល​សិក្សា​ ជាង​អ្នក​ដែល​មាន​កម្រិត​K គ្រប់គ្រាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វី​ត្បិត​តែ​​មូលហេតុ​ជាក់លាក់​នៃ​ការ​ពាក់ព័ន្ធ​រវាង​កម្រិត​វីតាមីន​Kទាប​ និង​​អត្រា​មរណៈ​ខ្ពស់​ គឺ​នៅ​មិន​ទាន់​អាច​បកស្រាយ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ថា​ វីតាមីន​មួយ​ប្រភេទ​នេះ​ អាច​ជួយ​ការពារ​ការ​កកើត​ជាតិ​កាល់ស្យូម​នៅ​ក្នុង​សរសៃ​ឈាម​ ដែល​​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​លំហូរ​ឈាម​​​​​ទៅ​​ពាសពេញ​រាងកាយ​។​

ជាមួយ​គ្នា​នេះ​ដែរ​ ការសិក្សា​ផ្សេង​ទៀត​បាន​បង្ហាញ​​អំពី​ការ​ពាក់ព័ន្ធ​រវាង​កម្រិត​វីតាមីន​K ទាប​ និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ថា​ ស្ថានភាព​នេះ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ចល័ត​ និង​ការ​កើន​ឡើង​នៃ​ការ​ដួល​ ដែល​អាច​រួម​ចំណែក​ដល់​ការ​ឆាប់​ស្លាប់​។​

​​​​​​​​​ជា​ទូទៅ​ ​​មនុស្ស​ពេញ​វ័យ​គួរ​ញ៉ាំ​វីតាមីនK ឲ្យ​បាន​១២០​មីក្រូក្រាម​ជា​រៀងរាល់​ថ្ងៃ​ ប៉ុន្តែ​៦០%​នៃ​មនុស្ស​ដែល​មាន​វ័យ​៧០ឆ្នាំ​ និង​លើស​ពី​នេះ​ គឺ​មិន​ធ្វើ​តាម​ការ​ណែនាំ​នេះ​ឡើយ​។​ ​វីតាមីន​K ត្រូវ​បាន​​រក​ឃើញ​នៅ​ក្នុង​បន្លែ​បៃ​តង​ និង​ប្រេង​បន្លែ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដល់​សុខភាព​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]