ភ្នំពេញ៖ បន្ទាប់ពីមានបុត្រចំនួន ២ ជាចំណងដៃអាពាហ៍ពិពាហ៍រួចមកអ្នកនាង សារ៉ាយ សក្ខណា  ហាក់ដូចជាមានក្តីសុខ យ៉ាងមានសុភមង្គល នៅលើទឹកដីអាមេរិក ក្រោយពីបានបោះបង់អាជីពសិល្បៈ ជ្រើសរើស ជាអ្នកម្តាយ ក៏ដូចជាប្រពន្ធ មើលថែគ្រួសារផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ សុខៗ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូបមួយសន្លឹក នៅលើគណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួន ដែលតាំងពីចូលប្រឡូកសិល្បៈដំបូង  ដោយអ្នកម៉ាក់កូនពីររូបនេះ បានលើកឡើងថា ជាពេលវេលាមួយ មិនអាចបំភ្លេចបាន ក្នុងសម័យប្រឡង Freshie Girl ក្នុងឆ្នាំ ២០០៦។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យពិសេសជាងនេះទៅទៀតនោះគឺថា ក្នុងរូបភាពមួយសន្លឹកនេះ អ្នកលេងបណ្តាញសង្គម សង្កេតឃើញថា តារាស្រី អ្នកនាង សុខ សោម៉ាវត្តី ក៏ជាបេក្ខភាព រួមជំនាន់ជាមួយនឹង សារ៉ាយ សក្ខណា ដូច្នេះដែរ បានធ្វើឲ្យមហាជននឹកស្មានមិនដល់ទាល់តែសោះ ថាអ្នកទាំងពីរ ប្រឡងរួមជំនាន់ ព្រោះថា ពិតជាខ្សត់ មានអ្នកដឹងអំពីរឿងមួយនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា