ភ្នំពេញ៖ ក្រោយពីធ្វើការពន្យាពេលរៀបការម្ដងរួចមក ទីបំផុតកាលពីថ្ងៃទី ០៦ ខែកុម្ភៈម្សិលមិញនេះ តារាចម្រៀង លោក អាន គុណកូឡា បានចូលរោងរៀបការតាមប្រពៃណីជាមួយនារីរូបស្អាតម្នាក់ ដោយបានរៀបចំកម្មវិធីយ៉ាងអធិកអធម និងធ្វើការទទួលស្វាគមន៍ភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើនកុះករ។
ក្នុងនោះទៀតសោត នៅក្នុងពិធីទាំងមូលកាលពីយប់មិញនេះ យើងក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសជាច្រើន ជាពិសេសក៏មានវត្តមានតារាសម្ដែង តារាចម្រៀង និងអ្នកសិល្បៈមួយចំនួនទៀត បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា មកចូលរួមអបអរក្នុងថ្ងៃមង្គលរបស់តារាប្រុសរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់ថ្ងៃដ៏ពិសេសដដែលនេះដែរ នៅពេលដែលហ្វេនៗរបស់ អាន គុណកូឡា បានឃើញគ្រប់រូបភាពនៃថ្ងៃមង្គលរបស់លោកហើយ គេក៏បានចូលរួមត្រេកអរ និងផ្ញើពាក្យជូនពរដល់លោកសឹងគ្រប់គ្នា៕
ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]