ភ្នំពេញ: គូរស្នេហ៍មួយគូ នៅក្នុងរង្វង់សិល្ប:ដ៏មានប្រជាប្រិយភាព គឺ កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ជាពិសេសហ្វេនៗរបស់អ្នកទាំងពីរ បានស្គាល់ និងដឹងអំពីទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្អែមរវាងអ្នកទាំងពីរ បែបចាក់ទឹកមិនលិចនោះ ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តដែលតាមដានសង្គមហ្វេសប៊ុកផងដែរ។

  កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន អ្នកទាំងពីរបានទៅលេង កំសាន្ត ស្រូបយក Vitamin Sea នៅឯសមុទ្រ ប៉ុន្តែជាអកុសលស្រាប់តែជី ដេវីត បានពុលអាហារ ហើយត្រូវការ ព្យូរសេរ៉ូមភ្លាម ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរមិនអាចទៅដើរកំសាន្តជាមួយគ្នាបាន ខណ:ពេលដែលអ្នកទាំងពីរមានត្រៀមគម្រោងដើរលេងជាមួយគ្នា គិតទុកជាមុនរួចស្រេចហើយ។

ជាក់ស្តែងនៅក្នុងគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារយ៉ាងដូច្នេះផងដែរថា:

 ទេព បូព្រឹក្ស

ចង់ដឹង ថាIdol មានអាការ: យ៉ាងណារហូតដល់មិនអាចទៅដើរកំសាន្តបាន សូមចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា៖

  កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត
 លោកងួន ចាន់ដេវីត កំពុងព្យូរសេរ៉ូម
 លោកងួន ចាន់ដេវីត កំពុងព្យូរសេរ៉ូម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត