ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus  ពណ៌ស បើកបរដោយ សិល្បករកំប្លែងជើងចាស់របស់ខ្មែរដ៏ល្បីល្បាញគឺ លោក ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនិងវិថី គីម អុីលស៊ុល ដែលមានទីតាំងនៅជិតនិងស្ពានអាកាស៥មករា ក្បែរនិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

ដោយរថយន្តខាងលើបានបើកបុក និងរទេះរុឺម៉ក ដឹកអេតចាយមួយ ដោយបណ្តាលឲ្យរុឺម៉កនោះ ខ្ទាតទៅដល់ចញ្ចើមផ្លូវ និងបណ្តាលឲ្យបុរសម្នាក់របួសស្មា កម្រើករាងមិនចង់កើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយចាបចៀន

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណជា៣ រំលងអាធាត្រ ឈានចូលដល់ថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២១ ។ ក្រោយពេលកើតហេតុ លោកចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារអាមេរិកដល់ជនរងគ្រោះ និងសន្យារ៉ាប់រងលើការព្យាបាល និងខូចខាតទាំងឡាយ៕

នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន

ចង់ដឹងឲ្យកាន់តែលម្អិតពីហេតុការណ៍នេះ សូមទស្សនាវីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ខាងក្រោមនេះ៖

នាយចាបចៀន បើកឡាន បុករុឺម៉កអេតចាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាប ចៀន