រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់មិញនេះ តារាកំប្លែងជើងចាស់ មាឌតូច សម្តីវោហារចាក់ទឹកមិនលិចគឺលោក អ៊ុក សុវណ្ណារិទ្ធ ដែលគេគ្រប់គ្នាស្គាល់ ដែលនិយមហៅ នាយចាបចៀន នោះ បានបើករថយន្តមកបុកពីក្រោយរ៉ឺម៉កដឹងអេតចាយ មួយទំហឹងពីក្រោយ ដែលធ្វើឲ្យរ៉ឺម៉កក្រឡប់ ហើយម្ចាស់ក៏រងរបួសបាក់ដងកាំបិតផងដែរ។

តែបើតាមការបញ្ជាក់ពី ម្ចាស់រ៉ឺម៉កនោះបានឲ្យដឹងថា រូបលោកចុះមកហាក់បីដូចជាកំពុងនិយាយទូរស័ព្ទ ស្ថិតក្នុងភាពប្រញាប់មួយ ដែលលោកបានប្រាប់ថា ប្រញាប់ទៅយកភរិយា ហើយក៏មិនបង្អង់យូរ ហុចលុយ ១០០ដុល្លារទៅជនរងគ្រោះ រួចក៏ឡើងឡានជិះទៅបាត់។ ជាមួយគ្នានេះ រូបលោកបានប្រាប់ជនរងគ្រោះថា ប្រសិនបើមានបញ្ហាបន្ថែមទៀតនោះ ត្រូវទាក់ទងទៅលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា បន្ទាប់ពីឃើញព័ត៌មានរួចមក រូបលោកបានបង្ហោះសារមួយក្នុងបណ្តាយសង្គមថា ៖

អ៊ុក សុវណ្ណារិទ្ធ

ជាក់ស្តែង នេះបានសបញ្ជាក់ថា រូបលោកប្រាកដជាមានភាពប្រញាប់មែន តែយ៉ាងណាក្តីលោកពិតជា គួរឲ្យសរសើរដែលមានទំនួលខុសត្រូវខ្ពស់បែបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនរងគ្រោះ
សាក្សី
រ៉ឺម៉ក
ជនរងគ្រោះ
នាយចាបចៀន
នាយចាបចៀន
នាយចាបចៀន
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាប ចៀន