ភ្នំពេញ៖ ក្នុងឆ្នាំថ្មីនេះ តារាចម្រៀង ចឺម បានបំបែកឯកទកម្មថ្មីទៀតហើយ ដោយបទថ្មីរបស់លោក ដែលមានចំណងជើងថា «មុនបងមានប្រពន្ធអូននៅឯណា» ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយត្រឹមតែមួយខែជាងសោះមានអ្នកទស្សនារហូតដល់១១លានដងឯណោះ។

ដោយឡែកចំពោះបទ «មុនបងមានប្រពន្ធអូននៅឯណា» បានបង្ហោះនៅក្នុងបណ្តាញសង្គមយូធូប កាលពីកាលពីថ្ងៃ២៣ ខែ ធ្នូឆ្នាំ២០២០ ដោយគិតមកទល់ថ្ងៃនេះមានរយៈពេល ជិតពីរខែ ហើយចំណែកពីសម្លេងគាំទ្ររបស់ទស្សនិកជនមានយ៉ាងគគ្រឹកគគ្រេងតែម្តង ដោយសរុបចំនួនអ្នកទស្សនាវិញគឺ ១១,០៦៥,១១៥ ដងហើយបើគិតត្រឹមពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏លើកឡើងពីអត្ថន័យបទចម្រៀងនេះ ទោះបីជាមានអត្ថន័យរាងមិនសូវល្អមែនក្តី ប៉ុន្តែអ្នកនិពន្ធក៏បានបរិយាយពីតថភាព​សង្គម ដែលបានកើតឡើងពិតៗ ហើយក្រៅពីនេះសម្លេងរបស់ នាយចឺម ក៏មានលក្ខណៈសុីជាមួយបទប្រភេទនេះ ដែលធ្វើឲ្យផ្ទុះការពេញនិយមខ្លាំងផងដែរ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
វីដេអូបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម