ទីប៊ីលីស៊ី៖ នាយករដ្ឋមន្រ្តីប្រទេសហ្សកហ្ស៊ីលោក Giorgi Gakharia បានប្រកាសនៅថ្ងៃនេះថាលោកកំពុងលាលែងពីតំណែងហើយ។
លោកនាយករដ្ឋមន្រ្តីបានពន្យល់ថា លោកចាត់ទុកថាវាជារឿងអយុត្តិធម៌ក្នុងការចាប់ខ្លួនប្រធានគណបក្សចលនារួបរួមជាតិ (UNM) លោក Nika Melia ក្នុងស្ថានភាពនៅពេលមានគ្រោះថ្នាក់នៃការកើនឡើងកម្ដៅនយោបាយ ដូចនេះហើយទើបបានជាលោកជ្រើសរើសការលាលែងពីតំណែង បន្ទាប់ពីលោកមិនអាចសម្របសម្រួលដល់កិច្ចព្រមព្រៀងជាមួយក្រុមរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកបានថ្លែងបែបនេះថា “ជាអកុសល ខ្ញុំមិនអាចស្វែងរកមតិរួមជាមួយក្រុមរបស់ខ្ញុំលើបញ្ហានេះទេ ដូច្នេះខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែង។ ខ្ញុំចង់ជឿថាជំហាននេះនឹងជួយកាត់បន្ថយភាពចម្រូងចម្រាស់គ្នានៅក្នុងវិស័យនយោបាយពីព្រោះខ្ញុំជឿជាក់ថាការបែកបាក់គ្នានិងការប្រឈមមុខគ្នារវាងក្រុមយើងទាំងពីរគឺជាហានិភ័យធំបំផុតសម្រាប់អនាគតនៃប្រទេសរបស់យើង”។
កាលពីយប់មិញនេះតុលាការក្រុង Tbilisi បានយល់ស្របនឹងការសម្រេចចិត្តរបស់ព្រះរាជអាជ្ញាដែលបានសម្រេចប្រើវិធានការឃុំខ្លួនបណ្តោះអាសន្នប្រឆាំងនឹងលោក Nika Melia ប្រធានគណបក្សចលនារួបរួមជាតិ៕

ប្រភព៖ Georgia Today
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]