កម្សាន្ត៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ ស៊ន សៀវម៉ី ដែលបច្ចុប្បន្នមានងារជាលោកជំទាវ បន្ទាប់ពីបានទទួលតំណែងជាជំនួយការផ្ទាល់ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចចិត្តធ្វើការសែនព្រេនក្នុងលក្ខណៈតិចតួចធម្មតា ជាមួយគូដណ្តឹង លោក កែវ ដេវីត។
ជាក់ស្តែង គេសង្កេតឃើញថា ពិធីសែនព្រេនរបស់លោក ជំទាវ ស៊ន សៀវម៉ី និង គូដណ្តឹង គឺត្រូវបានធ្វើឡើងត្រឹមតែអញ្ជើញ បងប្អូន ញាតិមិត្ត ស្និទ្ធស្នាលទាំងប៉ុន្មាននាក់ប៉ុណ្ណោះ និង រង់ចាំឱកាសដែលអំណោយផល នឹងប្រារព្ធធ្វើពិធីធំដុំផ្លូវការ ដែលអនុលោមស្របតាមប្រណីទំនៀមទំលាប់ខ្មែរ ក្រោមហេតុផលថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងរងការរីករាលពីជម្ងឺកូវីដ១៩ ក្នុងសហគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាពិធីមង្គលរបស់លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង ធ្វើឡើងក្នុងលក្ខណៈធម្មតា មិនអាចអញ្ជើញភ្ញៀវមកបានច្រើនកុះករក៏ដោយ តែគេសង្កេតឃើញថា មានមហាជនជាច្រើនបានផ្ញើសារជូនពរដល់គូស្វាមីភរិយាទាំងពីរ ទទួលបានសុភមង្គល និង កាន់តែផ្អែមល្ហែមនឹងគ្នារហូតទៅ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]