ភ្នំពេញ: អ្នកនាង ស្វែង សុជាតា ដែលប្រជាពលរដ្ឋ ពុកម៉ែ បងប្អូនខ្មែរ នៅទូទាំងប្រទេសបានស្គាល់ថា ជាតារាសម្តែងស្រីម្ួយរូបដែលប្រកបដោយសមត្ថភាព និងទេពកោសល្យ ពហុជំនាញ នៅក្នុងការសម្តែងគ្រប់ទម្រង់ មិនថាតួឆ្នាស់ កាច ស្លូត ឬតួអ្វីៗក៏ដោយ ក៏អ្នកនាងអាចសម្តែងបានដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយនិងនាទីសិល្បករកម្ពុជា ស្របពេលដែលជីវិតគូររបស់អ្នកនាងមិនសមប្រកប ពោលគឺអ្នកនាង បានលែងលះគ្នាជាមួយនិងស្វាមី ដែលជាគ្រូឱសថបុរាណផងនោះ ក៏បានបង្កជារឿងដ៏គួរឲ្យចាប់អារម្មណ៍ដល់មហាជនដែលជាហ្វេនៗរបស់អ្នកនាង បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ។
យ៉ាងណាមិញ នៅក្នុងការផ្តល់បទសម្ភាសន៍ដដែលនោះ អ្នកនាង ស្វែង សុជាតា ក៏បានបង្ហាញពីអារម្មណ៍របស់អ្នកនាងចំពោះការលែងលះនេះ ព្រមទាំងទាំងបាននិយាយពាក្យមួយឃ្លានេះផងដែរថា:
គួររំលឹកផងដែរថា រឿងរ៉ាវស្នេហារបស់ អ្នកនាង ស្វែង សុជាតា ជាមួយស្វាមី ជាគ្រូឱសថបុរាណ កកើតឡើងនៅពេលដែលអ្នកនាង បានធ្លាក់ខ្លួនឈឺ រួចខ្លួនបានទៅស្វែងរកការព្យាបាលនៅឯខេត្តសៀមរាប ក៏បានជួបប្រទះនិងស្វាមីនេះតែម្តង។ តែដោយសារតែជីវិតគូរមិនសមប្រកប អ្នកនាង ក៏បានសម្រេចចិត្តលែងលះជាមួយស្វាមីក្រោយនេះកាលពីពេលថ្មីៗកន្លងទៅផងដែរ ៕
ខាងក្រោមនេះ ជាវីដេអូនៃកិច្ចសម្ភាសន៍របស់អ្នកនាង ស្វែង សុជាតា និងនាទីសិល្បករកម្ពុជា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]