ភ្នំពេញ៖ នៅគណនីហ្វេសប៊ុកផ្ទាល់របស់តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា  បានចែកចាយរូបភាពជាច្រើនសន្លឹក ដែលបានផ្តិតក្នុងដំណើរកម្សាន្ត ដែលបានទៅរមណីយដ្ឋានមួយកន្លែង ជាមួយទេសភាពដ៏ស្រស់ត្រកាល កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសម្រស់ក្មេងជាងវ័យរបស់អ្នកនាង។

ក្នុងនោះផងដែរ អ្នកម្តាយកូនមួយរូបនេះ បានស្លៀកឈុតយ៉ាងស្រស់ស្អាត ជាមួយអាវខ្សែដៃតូច គួបផ្សំនឹងសំពត់ ថែមទាំងការតុបតែងខ្លួនបែបកាលីបទាន់សម័យ ជាពិសេសនោះ ក្នុងការស្ទីលថតរូប អមទៅនឹងទិដ្ឋភាពទីតាំងកន្លែងថត ពោរពេញទៅដោយផ្កាទៀតផងនោះ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញគ្រប់ប៉ុស្តិ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល ចន ច័ន្ទលក្ខិណា បានទាក់ទាញចំណាប់អារម្មណ៍ ពីសម្រស់ ដូចជាការតុងតែងខ្លួន លេចធ្លោបែបនេះ ព្រោះជារឿយៗ អ្នកនាង​ តែងតែទទួលបានការកោតសរសើរ សម្រស់ស្រស់ស្អាតដ៏ផូរផង់មិនចេះចាស់ ទោះបីវ័យរបស់អ្នកនាងកាន់តែជ្រេក៏ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា
ចន ច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា