ភ្នំពេញ៖ កាលពីថ្មីៗនេះ ស្របពេលដែលស្ថានភាពការឆ្លងវីរុសតាមផ្លូវដង្ហើមកូវីដ១៩ នៅក្នុងសហគមន៍ចាប់ផ្តើមជាថ្មី រីឯវ៉ាក់សាំងការពារ កំពុងតែមានវត្តមានក្តៅៗនៅលើទឹកដីប្រទេសកម្ពុជា ដែលកូនប្រុសទាំង៣របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានមកទទួលការចាក់វ៉ាក់សាំងនៅអង្គភាពយោធារៀងៗខ្លួន។
ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ កូនទាំង៣ របស់ លោក ព្រាប សុវត្ថិ ដែលមានឈ្មោះសុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគនិង សុវត្ថិ សិរីវុឌ្ឍ សុទ្ធតែបានទទួលការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា រួចហើយ ដើម្បីពង្រឹងប្រពន្ធ័អង្គបដិបក្ខឲ្យកាន់តែខ្លាំងដើម្បី ការពារខ្លួននិង ទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺប្រភេទនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះ លោក ព្រាប សុវត្ថិ គឺមិនបានឃើញលោកបង្ហោះនូវសកម្មភាពដែលបញ្ជាក់ថាតារារូបនេះបានទទួលការវ៉ាក់សាំងនៅឡើយទេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]