ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសស្អាត ជា លាងឆេ បាននិយាយបកស្រាយរឿងដំបូងៗពេលដែលលោកទើបចូលក្នុងវិស័យសិល្បៈ ដោយមិនមានការពេញចិត្តពីសំណាក់គ្រួសារ ប៉ុន្តែចុងក្រោយលោក នៅតែសម្រេចបាននូវការងារនេះ ដោយក្លាយជាតារាសម្តែងដ៏ល្បីនៅពេលបច្ចុប្បន្ន។
ដោយឡែក តាមកិច្ចសម្ភាសន៍ជាមួយនឹងលោក អុឹម ជីវ៉ា តារាប្រុសរូបនេះ បានរៀបរាប់ពីការប្រឡូកក្នុងវីថីសិល្បៈថា សរុបមកទល់ពេលនេះ ភាពយន្តដែលលោកបានចូលរួមសម្តែងមានប្រហែលជា៣០មកហើយ ប៉ុន្តែមុននឹងលោកឈានមកដល់ចំណុចនេះគឺមិនមានភាពងាយស្រួលឡើយ ដោយដំបូងៗគឺមានការហាមឃាត់ពីសំណាក់ក្រុមគ្រួសារផងដែរ ដោយគិតថាលោកអាចចាប់យកអាជីពនេះ តែមួយឆាវតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែក្តីស្រលាញ់និង ការខិតខំប្រឹងប្រែង ទើប ជា លាងឆេ បានវិវត្តខ្លួនទៅតារាល្បីមួយរូបដែលមានការទទួលពីទស្សនិកជនយ៉ាងគគ្រឹកគគ្រេង ដែលសូម្បីតែក្រុមគ្រួសាររបស់លោក ក៏មិននឹកស្មានថាលោកឈានមកដល់ចំណុចនេះដែរ។ក្រៅពីនេះទៀតជា លាងឆេ ក៏ជាបញ្ញាវ័ន្តមួយរូបដែលបានបញ្ចប់ ការសិក្សាជំនាញព័ត៌មានវិទ្យាកម្រិតបរិញ្ញាប័ត្រផងផងដែរ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]