ភ្នំពេញ៖ មានប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ដូចជាបានដឹងរួចមកហើយ ពីតារាសម្ដែង និង ពិធីការិនី ឌួង ហ្សូរីដា ដែលមានទាំងសមត្ថភាព ក្នុងសិល្បៈ និងពូកែខាងរកស៊ី មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើការតុបតែងខ្លួននិងស្ទាយ៍ស្លៀកពាក់ បែបសម័យ ស៊ីវិល័យ មិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ របស់នាង នាពេលកន្លងមក។
ជាក់ស្តែងអាជីពជាអ្នកសិល្បៈ តារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា ឌួង ហ្សូរីដា ពិតជាមិនធម្មតាមែន ដោយថ្វីត្បិតតែបច្ចុប្បន្ននាងហាក់ស្ងាត់ ពីវិស័យសិល្បៈក្នុងនាមជាពិធីការិនីបន្តិចមែន។ ព្រោះនាងកំពុងមមាញឹកក្នុងការធ្វើជំនួញ ដែលទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកអ្នករាល់គ្នាភាគច្រើនធ្លាប់តែបានឃើញ ពីការស្លៀកពាក់បែបសម័យ ពេញនិយម ហាយសូ របស់កញ្ញា បង្វែរការចាប់អារម្មណ៍របស់អ្នកគាំទ្រវិញម្តង ថ្មីៗនេះតារាស្រី អាចចាត់ទុកថាជាតារាជើងចាស់ ដែលនៅតែអាច រក្សា កេរ៍ឈ្មោះនិងប្រជាប្រិយភាព មិនធ្លាក់ផងនោះ នៅប៉ុន្មានម៉ោងមុននេះ កញ្ញាបានធ្វើការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសបុក បែបបុរាណ នាសម័យសម្បូរព្រៃគុក ដែល ស្អាតប្រៀបបាននិងគំនូរ ដែលផ្ទុះការចាប់អារម្មណ៍ពីបណ្តាអ្នកលេងបណ្តាសង្គមជាខ្លាំង។
តាមរយៈរូបប៉ុន្មានសន្លឹកដែលកញ្ញាបានបង្ហោះនេះ ផងដែរ កញ្ញាទទួលបានការសរសើរពីទស្សនិកជនជាច្រើន ថាស្អាតប្លែកដូចផ្ទាំងគំនូរ មើលសឹងតែមិនស្គាល់់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]