មុខរោល ឬឡើងមុន ចេះតែរអ៊ូ ទាំងភ្លេចមើលសកម្មភាពប្រចាំថ្ងៃ និងទម្លាប់អាក្រក់ៗរបស់ខ្លួនឯង អាចជាហេតុធ្វើឲ្យមុខមានបញ្ហា។ មើលទម្លាប់ទាំងនោះសិន ថាតើមួយណាដូចគ្នាយើងខ្លះ?
១- យកដៃឬរបស់កខ្វក់មកប៉ះមុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារបាក់តេរី របស់កខ្វក់ជាបណ្ដុំមេរោគ ហើយវាចាំវាយប្រហារមុខយើង។ ក្រៅពីដៃកខ្វក់ គួរប្រយ័ត្នរបស់ផ្សេងៗដែរ ដូចជាទូរសព្ទ ឬជក់ផាត់មុខ ព្រោះពេលប្រើវា ជាតិខ្លាញ់ និងញើសជាប់ បើមិនសម្អាតរបស់ទាំងនោះទេ ពួកបាក់តេរី នឹងតោងលើមុខ ធ្វើឲ្យឡើងមុនមិនខាន។
២- សក់កខ្វក់
ពេលសក់កខ្វក់ ពួកបាក់តេរី ងាយចុះមកតោងលើមុខ ព្រោះវានៅជិតគ្នា។ អ៊ីចឹងហើយ ត្រូវសម្អាតសក់ជាប្រចាំ ហើយត្រូវប្រយ័ត្នជាមួយផលិតផលសម្រាប់សក់មួយចំនួនធ្វើឲ្យឡើងមុន ពេលប៉ះស្បែកជាពិសេស ថ្ងាស។
៣- មិនអត់ធ្មត់
មិនអត់ធ្មត់ ហើយប្រញាប់បោះបង់ការព្យាបាល ព្រោះក្នុងចិត្តចង់ជា ចង់ស្អាតលឿន។ រឿងអ្វីក៏ដោយ ក៏ត្រូវការពេលវេលា ដូចនេះការព្យាបាលមុនក៏ដូចគ្នា មិនអាចព្យាបាលមុនក្នុង ១ថ្ងៃ ឬ ១សប្ដាហ៍ ឲ្យជាស្អាតទេ ត្រូវអត់ធ្មត់ ហើយធ្វើតាមការណែនាំពីពេទ្យជំនាញខាងស្បែកដើម្បីកម្ចាត់បញ្ហានេះ។
៤- សម្អាត ឬខាត់ស្បែកខ្លាំងពេក
ខ្លាញ់លើមុខ មិនមែនអាក្រក់ទាំងអស់ទេ ព្រោះរន្ធញើសផលិតវាដើម្បីការពារស្បែក និងធ្វើឲ្យមានសំណើម។ លាងសម្អាត ឬខាត់ស្បែកខ្លាំងពេក មិនអាចជម្រះមុនទេ ប៉ុន្តែវាធ្វើឲ្យស្បែកកាន់តែប្រតិកម្ម។ គ្រាន់តែសម្អាតមុខថ្នមៗដោយទឹកស្អាត និងផលិតផលសម្អាតស្បែក ២ ដងក្នុងមួយថ្ងៃ។
៥- សម្អាតមុខមិនបានត្រឹមត្រូវ
ខាត់ស្បែកមុខញឹកពេក សម្អាតញឹកពេក ឬប្រើកំណាត់គគ្រិច មកជូតមុខងាយនាំឲ្យកើតមុន។ យកកំណាត់ស្អាតមកប្រើលាងមុខកុំឲ្យលើស ៣ ដងក្នុងមួយថ្ងៃ ហើយយកចិត្តទុកដាក់ជ្រើសគ្រឿងសម្អាងមកប្រើ។
៦- ញេចមុនមិនឈប់
មុនកើតលើមុខ អ្នកណាក៏ពិបាកចិត្ត ប៉ុន្តែទម្លាប់អាក្រក់មានមុន កើត ១ គ្រាប់មិនបាន ប្រឹងញេច កេះ ដាច់ខ្ទេចខ្ទីគ្មានសល់ ហើយវាមិនចេញពីស្បែកបានទាំងស្រុងទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យស្បែកកាន់តែខូច មានស្នាម និងឡើងមុនច្រើនជាងមុនទៀត។ ត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យមុខអាចធូរស្រាលបាន។
៧- ចូលចិត្តផ្អែម
អាហារសម្បូរជាតិស្ករ ដូចជា នំប៉័ង បង្អែម នំខេក ឬដំឡូង សុទ្ធតែអាចបណ្ដាលឲ្យមានមុន។ គួរកំណត់ការញ៉ាំ កុំឲ្យច្រើនពេក បើដឹងថាខ្លួនចូលចិត្តផ្អែម។
ឆែកមើល ថាតើទម្លាប់អាក្រក់ៗខាងលើត្រូវគ្នាយើងបានប៉ុន្មានចំណុច? អីខ្លះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]