ភ្នំពេញ: ក្រោយផ្ទុះព័ត៌មានរបស់ អ្នកនាង កែវ ចាន់និមល ដែលជាពិធីការនីដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ ហង្ស មាស ព្រមទាំងស្វាមី និងកូន វិជ្ជមានវីរុសកូវីដ១៩ រួចមក បានធ្វើឲ្យមហាជន ជាពិសេសទស្សនិកជន ដែលជាអ្នកនិយមតាមដាន វិស័យសិល្ប:មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញមូលហេតុ និងអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកនាងផ្ទាល់តែម្តង។
យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីនៃគេហទំព័រហ្វេស ប៊ុក របស់ខ្លួន ដោយបានប្រាប់ និងរៀបរាប់ដល់អ្នកគាំទ្ររបស់ខ្លួន អំពីស្ថានភាពនាពេលបច្ចុប្បន្ន នាកំពុងពេលសម្រាក និងព្យាបាលជំងឺកូវីដ១៩ នៅក្នុងសណ្ឋាគារ អាំងទែកុងទីណង់តាល់យ៉ាងដូច្នេះថា៖
គួររំលឹកផងដែរថា អ្នកនាង កែវ ចាន់និមល រួមទាំងប្តី និងកូន ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ ក្រោយពីគ្រូពេទ្យវិភាគលើសំណាករបស់អ្នកនាង និងគ្រួសារ ហើយនាពេលបច្ចុប្បន្ន អ្នកនាង និងក្រុមគ្រួសារ រួមទាំងកូន និងស្វាមី ត្រូវបានក្រុមគ្រូពេទ្យជំនាញដាក់ឲ្យសម្រាកព្យាបាលជំងឺនៅក្នុងអតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]