ពិតណាស់ អ័រម៉ូនជួយគ្រប់គ្រងមុខងារមួយចំនួននៅក្នុងរាងកាយ រួមទាំងការធ្វើមេតាប៉ូលីស ស្រ្តេស ឃ្លាន និងសូម្បីតែចំណង់ផ្លូវភេទ។ យ៉ាងណាមិញ នៅក្នុងករណីដែលអ័រម៉ូនរបស់យើងមិនដំណើរការ វាអាចបណ្ដាលឲ្យមានបញ្ហាកង្វះអ័រម៉ូនជាក់លាក់មួយចំនួន និងធ្វើឲ្យយើងដុះក្បាលពោះមិនងាយស្រក។ ជាទូទៅ មានលក្ខខ័ណ្ឌទាក់ទងនឹងអ័រម៉ូនជាច្រើន ដែលអាចធ្វើឲ្យយើងឡើងទម្ងន់នៅបរិវេណពោះ ដូចជាអសកម្មក្រពេញទីរ៉ូអ៊ីត គីសទឹកនៅក្រពេញអូវែ ឬសូម្បីតែការអស់រដូវជាដើម។ អតុល្យភាពអ័រម៉ូនផ្សេងទៀត អាចកើតឡើងដោយសារតែការធាត់ កត្តាបរិស្ថាន ជាតិពុល ស្រ្តេស និងថ្នាំមួយចំនួនផងដែរ។ ដូចនេះ ដើម្បីឲ្យដឹងថា ការដុះក្បាលពោះបណ្ដាលមកពីអ័រម៉ូនឬយ៉ាងណា យើងអាចសង្កេតមើលសញ្ញាខាងក្រោមនេះ។
១. មានអារម្មណ៍មិនសូវឆ្អែតបន្ទាប់ពីញ៉ាំរួច
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងតែងតែមានអារម្មណ៍ថាមិនសូវឆ្អែត បន្ទាប់ពីញ៉ាំអាហាររួចជាញឹកញាប់ មានន័យថាអ័រម៉ូនផ្លូវភេទកំពុងតែមានឥទ្ធិពលដោយប្រយោលទៅលើអ័រម៉ូនដែលគ្រប់គ្រងការធ្វើមេតាប៉ូលីស គឺអ័រម៉ូនEstrogen និងTestosterone។ នៅពេលដែលយើងមានកម្រិតអ័រម៉ូនEstrogenក្នុងរាងកាយទាប យើងអាចនឹងមានអារម្មណ៍ឃ្លាន បន្ទាប់ពីញ៉ាំអាហាររួច ពីព្រោះតែផលប៉ះពាល់នៃអ័រម៉ូន Estrogenទៅលើ Leptin។
២. មានអារម្មណ៍ស្រ្តេសជាញឹកញាប់
រាល់ពេលដែលយើងស្រ្តេស ក្រពេញAdrenal នឹងបញ្ចេញអ័រមូន Cortisol ហើយប្រសិនបើយើងស្រ្តេសគ្រប់ពេល ក្រពេញAdrenalនឹងផលិត អ័រម៉ូន Cortisol ច្រើនជ្រុលជាងតម្រូវការរបស់រាងកាយ។ ជាក់ស្ដែង អ័រមូនCortisol ខ្ពស់នៅក្នុងរាងកាយនឹងបង្កើនចង្វាក់បេះដូង សម្ពាធឈាម និងជាតិស្ករក្នុងឈាម ហើយការបង្កើនកម្រិត អ័រមូនCortisol ក៏ជាការបង្កើនជាតិខ្លាញ់នៅត្រង់បរិវេណពោះដូចគ្នា។
៣. ទម្ងន់កើនឡើងតែនៅបរិវេណពោះ
ដូចដែលយើងបានដឹងហើយថា នៅពេលដែលឈានដល់វ័យអស់រដូវ រាងកាយរបស់យើងនឹងមានការប្រែប្រួលយ៉ាងខ្លាំង ហើយយើងក៏អាចប្រឈមទៅនឹងការឡើងទម្ងន់ថែមទៀតផង។ កត្តានេះ កើតឡើងដោយសារតែកម្រិតអ័រម៉ូននៅក្នុងរាងកាយរបស់យើងថយចុះ។ កម្រិតអ័រម៉ូនEstrogen ទាប អាចបណ្ដាលមកពីការធ្វើលំហាត់ប្រាណច្រើនជ្រុល បញ្ហាទាក់ទងនឹងការញ៉ាំ ឬក្រពេញPituitary។ នៅពេលដែលអ័រម៉ូនEstrogenធ្លាក់ចុះ យើងអាចមានឱកាសខ្ពស់ក្នុងការឡើងទម្ងន់ត្រង់បរិវេណក្បាលពោះនេះ។
៤. ចង់ញ៉ាំអាហារផ្អែមគ្រប់ពេល
នៅក្នុងករណីដែលយើងចង់ញ៉ាំតែអាហារផ្អែមគ្រប់ពេល វាអាចបណ្ដាលមកពីរាងកាយរបស់យើងប្រយុទ្ធជាមួយនឹងភាពធន់នឹងអាំងស៊ុយលីន។ ប្រសិនបើយើងធន់នឹងអាំងស៊ុយលីន កោសិការបស់យើងមិនអាចស្រូបយកជាតិស្ករពីចរន្តឈាមបានត្រឹមត្រូវ ហើយចាប់ផ្ដើមត្រូវការកាបូអ៊ីដ្រាត(ជាតិស្ករ) នៅក្នុងអាហារជំនួសវិញ។ កត្តានេះអាចជះឥទ្ធិពលមិនល្អដល់កម្រិតLeptin ហើយនៅពេលដែលរំញោចអាំងស៊ុយលីន និងLeptinថយចុះ យើងនឹងមិនអាចបញ្ឈប់ចំណង់អាហារដែលមានជាតិស្ករបានឡើយ និងជាលទ្ធផល ខ្លាញ់នៅត្រង់ក្បាលពោះនឹងកើនឡើងជាលំដាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]