កម្សាន្ត៖ ក្រោយពីមានការផ្ទុះការភ្ញាក់ផ្អើលទៅលើរឿងរ៉ាវ ដែលពិធីការិនី អ្នកនាង កែវ ចាន់និមល និង ស្វាមី និង កូនស្រី រកឃើញថាមានវិជ្ជមានកូវីដ១៩ ក្នុងនោះដែរ មានសារជូនពរជាច្រើនដែលបានផ្ញើរជូនក្រុមគ្រួសារអ្នកនាង ដោយក្នុងនោះមានដូចជា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំង អ៊ិន ទីតូ អ្នកគ្រប់គ្រងសិល្បករនៅផលិតកម្មហង្សមាស។

គួរបញ្ជាក់ផងដែរ អ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ១៩ នេះ ពីលោក អ៊ិន ទីតូ ដែលដើមឡើយ គឺ លោក អ៊ិន ទីតូ បានដឹកនាំការថតស្ពតមួយដែលនិយាយអំពី ការអប់រំពាក់ព័ន្ធនឹងកូវីដ ១៩ តែយ៉ាងណា ពិធិការិនីរូបនេះ ក៏បានបញ្ជាក់រួចហើយថា អ្នកនាង បានឆ្លងជំងឺកំណាចដោយមិនបានដឹងខ្លួនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ​ ឯកឧត្តម ស សុខា បានសរសេរ ជូនពរ និង លើកទឹកចិត្ត អ្នកនាង កែវ ចាន់និមល គ្រួសារ

និង អ្នកគ្រប់គ្រងសិល្បករនៅផលិតកម្មរស្មីហង្សមាស លោក អ៊ិន ទីតូ ទទួលសុខភាពល្អ និង យកឈ្នះនូវជំងឺដ៏កាចសាហាវមួយនេះ។ ជាការឆ្លើយតប លោកអ៊ិន ទីតូ ក៏បានធ្វើការ Share និង បានបញ្ចេញសារមួយនៅលើបណ្តាញសង្គមថ្លែងអំណរគុណដល់ឯ.ឧ ស សុខា​ត្រឡប់ទៅវិញ ដែលមានខ្លឹមសារដូច្នេះថា៖

លោក អ៊ិន ទីតូ

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
អ្នកនាង កែវ ចាន់និមូល និង គ្រួសារ
សាររបស់ឯ.ឧ ស​ សុខា
សាររបស់លោក​អ៊ិន ទីតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល