វ័យចាស់ មិនស្រួលទេ ពិបាកទាំងគេង ពិបាកទាំងញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះ។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឲ្យជំងឺមួយចំនួន អាចលុកលុយ ឬកើតបាន។ បើសិនជាចាស់ៗ កំពុងអាន គួរបង្កើនការប្រុងប្រយ័ត្ន ឬយកចិត្តទុកដាក់ឲ្យមែនទែន។ តែក្នុងករណីគ្នាយើងអាន យើងចង់បញ្ចៀសបញ្ហាមួយចំនួន ដែលអាចកើតចំពោះចាស់ៗ ក្នុងផ្ទះ ក៏ដូចគ្នា គួរស្វែងយល់ ហើយព្យាយាម បំពេញចន្លោះប្រហោងរបស់ចាស់ៗ ជាពិសេសរៀបចំ ឬជំរុញការញ៉ាំ និងហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាប្រចាំជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ” លើកយកជំងឺ មួយចំនួន ដែលតែងតែ កើតចំពោះចាស់ៗ ឬវ័យកាន់តែជ្រេ (លើស៦០)។
១– #រលាកសន្លាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺរលាកសន្លាក់បើនិយាយម្យ៉ាងទៀត“សន្លាក់ដែលរងការរលាក” បណ្ដាលឲ្យមានការចុកចាប់ ឬឈឺតាមគន្លាក់ដៃគន្លាក់ជើង មិនអាចគ្រប់គ្រងបានភាពរឹងគាំងនិងការហើមនៅលើរាងកាយមនុស្សចាស់។មនុស្សចាស់ជាទូទៅតម្រូវអោយមានសកម្មភាពប្រចាំថ្ងៃក្នុងដែនកំណត់មួយដូចជា៖ ការដើរ ការអោនចំកោង ការឡើងជណ្ដើរ។
២– #បេះដូង
គួរតាមដានឲ្យមែនទែន ចំពោះបញ្ហាបេះដូង។ គួរធ្វើរោគវិនិច្ឆ័យថាមានកម្រិតខ្ពស់នៃជាតិគ្លុយកូសឬជាតិកូឡេស្តេរ៉ូល ដែលអាចបង្កជា ជំងឺស្ទះ/ដាច់សរសៃឈាមខួរក្បាល (stroke) ឬកើតមានបញ្ហាបេះដូង នៃចំណែកណាមួយឬអត់។ យោងតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) អាមេរិកបញ្ជាក់ថា ជំងឺបេះដូងគឺជាឃាតកចម្បងមួយលើមនុស្សអាយុលើសពី ៦៥ ឆ្នាំ។ វាទទួលខុសចំពោះការស្លាប់ជិត ៥០ម៉ឺន ករណីនៅក្នុងឆ្នាំ ២០១៤។
៣– #មហារីក
មហារីកគឺជាមូលហេតុធំទីពីរដែលបណ្ដាលឲ្យមនុស្សអាយុលើសពី ៦៥ឆ្នាំស្លាប់។ប្រសិនបើត្រូវបានរកឃើញបានលឿនពីដើមទីតាមរយៈការពិនិត្យរាវរកដូចជាការថតកាំរស្មីអ៊ិចសុដន់ការឆ្លុះពោះវៀនធំនិងការឆែកពិនិត្យមើលស្បែកប្រភេទជាច្រើននៃមហារីកគឺអាចព្យាបាលបាន។
៤– #ផ្លូវដង្ហើម
ជំងឺផ្លូវដង្ហើមមានច្រើនប្រភេទ ប្រភេទខ្លះអាចមិនមានគ្រោះថ្នាក់ ហើយអាចជាដោយខ្លួនឯងវិញ ដូចជាគ្រុនផ្ដាសាយជាដើម ប៉ុន្តែខ្លះទៀតអាចមានគ្រោះថ្នាក់ដល់ជីវិត ដូចជា៖ រលាកសួត កកឈាមក្នុងសរសៃឈាមសួត(Pulmonary embolism) រោគហឺតស្រួចស្រាវ និងមហារីកសួត។ មនុស្សវ័យចំណាស់ គួរតែធ្វើតេស្តលើមុខងារសួតឲ្យបានញឹកញាប់ និងទៅជួបពេទ្យដើម្បីទទួលបានការណែនាំផ្សេងៗ។
៥– #ជំងឺបាត់ការចងចាំមនុស្សចាស់(Alzheimer’s disease)
ជំងឺបាត់បង់ការចងចាំលើមនុស្សចាស់ ឬយើងតែងជួបប្រទះហើយហៅជំងឺនេះថា “វង្វេង” មិនត្រឹមតែជាជំងឺធ្ងន់ និងលំបាកធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យមនុស្សចាស់មានបញ្ហាធ្ងន់ធ្ងរ តាមរយៈការវង្វេងវង្វាន់ ឬអត់ចាំអីទាំងអស់ ដូចជា មិនស្គាល់សមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួន មិនស្គាល់កន្លែងកំពុងនៅ ឬរបស់របរផ្សេងៗ ក៏មិនអាចចំណាំ ឬស្គាល់។
៦– #បញ្ហាមើល ឬស្ដាប់
មនុស្សចាស់ភាគច្រើនមានបញ្ហាក្នុងការមើលនិងស្ដាប់ តែទោះជាយ៉ាងនេះក្ដី ក៏បញ្ហាទាំងអស់នេះមិនសូវប៉ះពាល់ខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃទៀតឡើយ ព្រោះតែមានជំនួយពីវ៉ែនតានិងឧបករណ៍ជំនួយការស្ដាប់ ដែលងាយនឹងរកទិញបាន។
៧– #បញ្ហាមាត់ធ្មេញ
សុខភាពមាត់ធ្មេញគឺជាចំណែកដ៏សំខាន់នៃសុខភាពរបស់មនុស្សវ័យចំណាស់ ប៉ុន្តែតែងតែត្រូវបានគេមើលរំលងជានិច្ច។ដោយសារវាអាចនឹងបង្កនូវការឲ្យតម្លៃខ្លួនឯងទាបការពិបាកនឹងគោរពធ្វើតាមរបបអាហារដែលផ្ដល់សុខភាពល្អនិងផលវិបាកដទៃផ្សេងទៀត។ដើម្បីចៀសវាងប្រហោងឬការពុកធ្មេញមនុស្សចាស់គួរធ្វើការពិនិត្យសុខភាពធ្មេញឲ្យបានទៀងទាត់ជាប្រចាំ។
៨– #បញ្ហាអាហារូបត្ថម្ភ
កង្វះអាហារូបត្ថម្ភ ជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យមិនអស់គ្រប់គ្រាន់បើទោះបីជាវាអាចនាំទៅដល់ប្រព័ន្ធភាពស៊ាំងាយរងគ្រោះ និងសន្លាក់ ឬសាច់ដុំខ្សោយក៏ដោយ។ មូលហេតុដែលនាំឲ្យមានបញ្ហានេះកើតឡើង អាចបណ្ដាលមកពីជំងឺភ្លេចភ្លាំង។ ប្រការនេះបានពន្យល់ថាហេតុអ្វីបានជាមនុស្សវ័យចំណាស់ភ្លេចបរិភោគជំងឺធ្លាក់ទឹកចិត្តរហូតដល់ការថយចុះនូវការទាក់ទងក្នុងសង្គមនិងមានច្រើនបែបនេះទៀតជាដើម។ បើមិនចង់ឲ្យចាស់ៗ ក្នុងផ្ទះ កើតបញ្ហានេះ យើងជាសមាជិកគ្រួសារ គួរគិតគូរ ហើយរៀបចំ ឲ្យបានទៀងទាត់ លើកត្តាហូបចុកប្រចាំថ្ងៃ។
៩– #ស្រាបារី
ការប្រើសារធាតុញៀនដូចជា សុរា ថ្នាំជក់ ឬកញ្ឆា ក្នុងរយៈពេលយូរ អាចនឹងនាំទៅដល់ការពុលនិងទ្រុឌទ្រោមសុខភាពទាំងមូល ហើយនិងត្រូវប្រើឱសថដែលត្រូវការវេជ្ជបញ្ជា។ សារធាតុញៀនទាំងនេះ អាចបង្កជាជំងឺ ជាច្រើនផ្សេងទៀត បើប្រើ ឬញ៉ាំច្រើន។
១០– #ធាត់ស្អៀច
ភាពធាត់ស្អៀចគឺជាកត្តាហានិភ័យសុខភាពរបស់មនុស្សវ័យចំណាស់សម្រាប់ជំងឺបេះដូងជំងឺទឹកនោមផ្អែមមហារីក និងបញ្ហាសុខភាពរ៉ាំរ៉ៃទាំងអស់ដែលប៉ះទង្គិចដល់ជីវិតបាន។ មនុស្សចាស់ដែលមិនមានសកម្មភាពដូចមុន ក៏អាចជាសញ្ញាមួយទៀតដែរ។
១១– #ធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្តមានគ្រោះថ្នាក់ព្រោះវាអាចធ្វើឲ្យភាពស៊ាំធ្លាក់ថយចុះហើយធ្វើឲ្យខ្សោយដល់សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការប្រយុទ្ធនឹងការបង្ករោគ។លើសពីនេះវារំខានរបបអាហារនិងបែបផែនជីវិតរស់នៅដោយបង្កនូវអាហារូបត្ថម្ភមិនប្រក្រតីនិងហានិភ័យសុខភាពដទៃទៀត។
១២– #ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹងបណ្ដាលឲ្យម៉ាសឆ្អឹងមានកម្រិតទាប។វាធ្វើអោយមនុស្សចាស់ប្រឈមនឹងហានិភ័យនៃការបាក់ឬប្រេះឆ្អឹង ដែលអាចនាំឲ្យសុខភាពមិនល្អនិងបន្ថយគុណភាពនៃជីវិត។
១៣– #ទល់លាមក
មិនអាចបន្ទោរបង់ និងទល់លាមក ជាធម្មតាច្រើនកើតទៅលើមនុស្សចាស់។ មនុស្សចាស់គួរតែញ៉ាំអាហារដែលផ្ដល់សុខភាពល្អនិងហាត់ប្រាណឲ្យបានទៀតទាត់ និងកុំខ្មាសអៀនក្នុងការចែករំលែកព័ត៌មានទាំងនេះទៅសមាជិកគ្រួសារនិងគ្រូពេទ្យ។
១៤– #ជំងឺឆ្លង
សមត្ថភាពផ្លូវភេទអាចនឹងប្រែប្រួលនៅពេលអាយុកាន់តែច្រើន ប៉ុន្តែចំណង់(ផ្លូវភេទ) នៅតែមាន។ មនុស្សចាស់មិនប្រើស្រោមអនាម័យ រាល់ការរួមភេទជាមួយដៃគូខាងក្រៅ ខណៈប្រព័ន្ធភាពស៊ាំខ្សោយផង អាចឆ្លងជំងឺ ទាំងកាមរោគ ជំងឺអេដស៍ និង ប្រភេទជំងឺឆ្លងជាច្រើនទៀតបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]