ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប៉ាច គីមមួយ បានធ្វើតេស្តកូវីដ១៩រួចហើយ ដោយបានទទួលលទ្ធផលរួចហើយដែរ ក្រោយពីមានការផ្ទុះការឆ្លងវីរុសប្រភេទនេះទៅលើតារាចម្រៀងមួយចំនួននៅក្នុងផលិតកម្មរស្មីហង្សមាសរួចមក។
ដោយឡែក តារាស្រីរូបនេះបានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លទ្ធផលតេស្តកូវីដ១៩លើកទី១គឺអវិជ្ជមាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ការធ្វើចត្តាឡីស័កគឺតែបន្តរហូតដល់គ្រប់១៤ថ្ងៃនិង ឈានដល់ថ្ងៃធ្វើតេស្តជាលើកទី២ទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាចុងក្រោយ ប៉ាច គីមមួយ ក៏បានថ្លែងអរគុណដល់ហ្វេនៗ ដែលតែងតែបារម្ភនឹងយកចិត្តទុកដាក់ចំពោះខ្លួនផងដែរ ហើយ កញ្ញាក៏សូមអភ័យទោសផងដែរដែលមិនបានឆ្លើយតបទៅអ្នកទាំងអស់គ្នា៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]