រាជធានីភ្នំពេញ ៖ ក្រោយពី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើពិធីការិនីប្រចាំផលិតកម្មហង្សមាស អ្នកនាង កែវ ចាន់និមល និងក្រុមគ្រួសាររួចមក ពេលនេះ អ្នកទាំងបី កំពុងស្នាក់នៅសណ្ឋាគារ The Great Duke ដើម្បីព្យាបាលជំងឺកូវីដ១៩នេះ ។
ទន្ទឹមនឹងនេះ ជឿជាក់ថាវាប្រាកដជា ពេលវេលាដ៏លំបាកមួយរបស់ អ្នកដែលត្រូវបានតេស្តវិជ្ជមាន ហើយត្រូវនៅទីនោះដើម្បីរងចាំការព្យាបាល ឲ្យជាសះស្បើយ លើសពីនេះទៅទៀត ក៏ប្រាកដថា សម្រាប់ក្មេងៗរឹតតែពិបាកទទួលយកថែមទៀត ព្រោះពួកគេត្រូវនៅតែទីនោះ ផ្លាស់ប្តូរទម្លាប់រស់នៅពី ធ្លាប់រត់លេងសប្បាយសេរីភាព មកនៅមួយកន្លែងក្នុងបន្ទប់បិទជិតយ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាវិញ ប្រសិនបើយើង ក្រឡេកទៅមើលពី វីដេអូរបស់ លោក សាវ៉ាត់ សីលា ស្វាមីពិធីការិនីរូបនេះ យើងនឹងដឹងយ៉ាងច្បាស់ថា តាមរយៈវីដេអូខ្លីមួយដោយពោលពាក្យគួរឲ្យស្រណោះ មើលទៅវាពិតជា គួរឲ្យក្តុកក្តួលខ្លាំងណាស់ ពេលដែលឃើញ កូនស្រីរបស់ខ្លួនត្រូវមកស្ថិតនៅក្នុងស្ថានភាពបែបនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងនាមជាលោកប៉ា បានត្រឹមតែនិយាយលើកទឹកចិត្តកូនតែប៉ុណ្ណោះ ក្នុងនោះលោកបាននិយាយថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាព និងវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]