ភ្នំពេញ៖ ដូចដែលមហាជនបានស្គាល់មកហើយពីតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ដែលបច្ចុប្បន្ននេះសង្គេតឃើញថា នាងកាន់តែទទួលបានភាពជោគជ័យលើវិថីសិល្បៈ មិនត្រឹមតែប៉ណ្ណោះតារារូបនេះមានមុខជំនួញផ្ទាល់ខ្លួនហាក់មមាញឹកខ្លាំងគួរឲ្យកត់សម្គាល់។
ជាក់ស្ដែង កញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែជាតារាចម្រៀង ដែលមានសមត្ថភាព ខាងរាំច្រៀងនោះទេ អាចនិយាយបានថាតារារូបនេះ មានទាំងភាពច្នៃប្រឌិតក្នុងការតុបតែងសម្លៀកបំពាក់ សម្រាប់ចូលរួមកម្មវិធី និងនៅពេលមានការប្រគុំតន្ត្រីម្តងៗ និងរូបនាងផ្ទាល់ជាអ្នក ចេញម៉ូដដោយខ្លួននាងផ្ទាល់ផងដែរ។ តួយ៉ាងដូចអ្នកទាំងអស់គ្នាបានដឹងមកហើយថា តារារូបនេះចូលចិត្តអ្វីដែលប្លែក និងអ្វីដែលថ្មី បែបកាលីប ប្រ៊េនៗទាន់សម័យ ស៊ី វីល័យជានិច្ច ដើម្បីចែកជូនការផ្លាស់ប្តូរចំណីអាម្មណ៍ថ្មី ទៅឲ្យបណ្ដាអ្នកគាំទ្ររបស់នាងជាហូហែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ បានង្ហោះរូបភាពប៉ុន្មានសន្លឹក បានបង្វែការចាប់អារម្មណ៍មកជាមួយនឹងការស្លៀកសម្លៀកបំពាក់បែបបុរាណ អាវពានាក្រហមរំលេច ផ្កាពណ៌មាស យ៉ាងសុភាព ជាមួយទឹកមុខស្រទន់ អមជាមួយនឹង ទេសភាពបែបស្រុកស្រែ មើលទៅសាកសមជានារីខ្មែរស្អាតឥតខ្ចោះតែម្ដង។
តាមរយៈរូបភាពដែល នាងបានបង្ហោះទទួលបានការចាប់អារម្មណ៍ និងការសរសើរពីសម្រស់របស់នាងបើទោះជាធ្វើការតុបតែងខ្លួនបែបណា ក៏មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ជានិច្ច៕
សូមទស្សនារូភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]