ប្រសិនបើគ្នាយើងមានជំងឺទឹកនោមផ្អែម គ្នាយើងត្រូវពិនិត្យឈាមឲ្យបានទៀងទាត់ដើម្បីរកមើលបញ្ហាខ្វះគ្រាប់ឈាមក្រហមដែរ។
វាជារឿងទូទៅមួយសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ដែលតែងតែជួបបញ្ហាឈាម។ បើយើងបានរកឃើញជំងឺស្លេកស្លាំងបានទាន់ពេល យើងអាចគ្រប់គ្រងមូលហេតុបង្ករបស់វាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អ្នកជំងឺទឹកនោមផ្អែម និងជំងឺស្លេកស្លាំង
ជាធម្មតា បញ្ហាស្លេកស្លាំងនេះអាចកើតមានបាន ដោយសារតែយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់។ ការណ៍នេះអាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែម ជួបផលវិបាកមួយចំនួនដូចជា ខូចភ្នែក និងប្រព័ន្ធប្រសាទ។ ក្រៅពីនេះ បញ្ហាជំងឺស្លេកស្លាំងក៏នាំឲ្យមានផលកាន់តែអាក្រក់ដល់តម្រងនោម បេះដូង ជំងឺសរសៃអាក់ទែ ដែលសុទ្ធតែជាជំងឺឧស្សាហ៍កើតមានលើអ្នកមានជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមតែងធ្វើឲ្យខូចតម្រងនោម ហើយការខ្សោយតម្រងនោមអាចធ្វើឲ្យមានជំងឺស្លេកស្លាំង។ តម្រងនោមមានសុខភាពល្អ នៅពេលរាងកាយទទួលបានកោសិកាឈាមក្រហមថ្មីៗ។ តម្រងនោមបញ្ចេញអ័រម៉ូន erythropoietin (EPO) ដែលជាសញ្ញាទៅកាន់ខួរឆ្អឹងឲ្យបញ្ចេញកោសិកាឈាមក្រហមកាន់តែច្រើន។ តម្រងនោមខូច មិនអាចផ្ដល់សញ្ញាEPO គ្រប់គ្រាន់ ដើម្បីបានកោសិកាឈាមក្រហមនោះទេ។
ជាធម្មតា មនុស្សយើងមិនសូវបានដឹងថាខ្លួនមានជំងឺតម្រងនោមនោះទេ រហូតទាល់តែមានបញ្ហានៅពេលក្រោយមកទៀត។ ប៉ុន្តែ បើគ្នាយើងតេស្តឃើញថាមានជំងឺស្លេកស្លាំង វាអាចជាសញ្ញាដំបូងៗនៃបញ្ហាតម្រងនោមដែរហើយ។
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ច្រើនតែមានការរលាកសរសៃឈាម។ ការរលាកនេះធ្វើឲ្យខួរឆ្អឹងមិនអាចទទួលសញ្ញាបានត្រឹមត្រូវក្នុងការបង្កើតកោសិកាឈាមក្រហមដែរ។
២. រោគសញ្ញាជំងឺស្លេកស្លាំង
នៅពេលខួរក្បាល និងសរីរាង្គ យើងមិនបានទទួលអុកស៊ីសែនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំង និងខ្សោយ។ រោគសញ្ញា ជំងឺស្លេកស្លាំងផ្សេងទៀតរួមមាន៖
- ហត់
- វិលមុខ
- ឈឺក្បាល
- ស្លេក
- ត្រជាក់ចុងដៃចុងជើង និង
- សីតុណ្ហភាពក្នុងខ្លួនទាប ជាដើម។
សម្ពាធឈាមខ្ពស់ និងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យខូចតម្រងនោម ដែលនាំឲ្យកើតមានជំងឺស្លេកស្លាំង។ ប្រសិនជាគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំ យើងត្រូវប្រើថ្នាំតាមការណែនាំជាចាំបាច់។ របបអាហារត្រឹមត្រូវ និងការហាត់ប្រាណទៀងទាត់ សុទ្ធតែមានប្រយោជន៍ចំពោះបញ្ហាស្លេកស្លាំងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]