សៀមរាប៖ បើនិយាយដល់គ្រួសារដ៏មានសុភមង្គលរបស់តារាស្រី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អ្នកណាៗក៏ដឹងដែរថា ប្ដីប្រពន្ធមួយគូនេះស្រលាញ់គ្នាចាក់ទឹកមិនលេចនោះឡើយ។ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែន និងប្រាថ្នាចង់បានគ្រួសារដ៏កក់ក្ដៅដូចពួកគេសឹងគ្រប់គ្នា។

ជាក់ស្ដែង កាលពីយប់មិញនេះ ក៏ជាថ្ងៃគម្រប់ខួបរៀបការ៥ឆ្នាំរបស់ពួកគេផងដែរ។ ដោយក្នុងនោះ គង់ ចាន់ស្រីមុំ រួមនិងស្វាមី បានរៀបចំកម្មវីធីជប់លៀងបែបឯកជនយ៉ាងរ៉ូមែនទិកមួយនៅឯខេត្តសៀមរាប ដោយមានការចូលរួមត្រឹមតែអ្នកនៅក្នុងរង្វង់គ្រួសារនាងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺក្នុងឪកាសពិសេសដដែលនេះ យើងឃើញស្វាមីរបស់ នាង បានធ្វើការ Surprise ជាមួយនឹងកាដូចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាតនិងមានទំហំធំខ្លាំង រីឯតម្លៃវិញក៏ថ្លៃមិនស្ទើរនោះដែរ។ ដែលធ្វើឲ្យតារាស្រីរូបនេះ ឃើញហើយពិតជាភ្ញាក់ផ្អើល និងញញឹមបិទមាត់មិនជិតសោះ ពេលបានទទួលភាពកក់ក្ដៅ និងកាដូដ៏មានតម្លៃពីស្វាមីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ 
វីដេអូរបស់ គង់ ចាន់ស្រីមុំ ក្នុងពីធី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា