ពេលវ័យកាន់តែចាស់ ទោះបីជាដឹងថា កាល់ស្យូម អាហារជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀតមានសារសំខាន់ចំពោះរាងកាយ តែកត្តាសង្គម របៀបរបបរស់នៅ អាចធ្វើឲ្យមនុស្សវ័យចំណាស់មិនអាចទទួលបានអ្វីទាំងនេះ និងនាំឲ្យជួបបញ្ហាខ្វះអាហារូបត្ថម្ភដែរ។
១. កត្តាហិរញ្ញវត្ថុ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការមិនសូវមានប្រាក់កាសទិញអាហារហូបចុកឲ្យបានគ្រប់គ្រាន់ជាកត្តាមួយដែលធ្វើឲ្យមនុស្សវ័យចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ អ្វីទាំងនេះអាចថាមកពីយើងដល់វ័យចូលនិវត្តន៍មិនអាចរកប្រាក់បាន ឬក៏អាចមកពីយើងត្រូវចំណាយច្រើនលើការព្យាបាលជំងឺ និងថ្នាំសង្កូវផ្សេងៗ។
២. ចំណង់អាហារ
ដូចគ្នាដែរ មនុស្សវ័យចំណាស់ខ្លះមិនជួបបញ្ហាហិរញ្ញវត្ថុទេ តែបែរជាមិនសូវចង់ញ៉ាំអាហារទៅវិញ ដែលការណ៍នេះក៏រួមចំណែកធ្វើឲ្យមនុស្សចាស់ញ៉ាំបានតិច និងនាំឲ្យខ្វះអាហារូបត្ថម្ភដូចគ្នា។
៣. បញ្ហាធ្មេញ
ពេលឈានដល់វ័យមួយ មនុស្សយើងធ្មេញក៏លែងមានដែរ។ ការបាត់បង់ធ្មេញធ្វើឲ្យមនុស្សចាស់ពិបាកទំពាអាហារ។ ការមិនបានទំពាអាហារឲ្យបានម៉ត់ល្អ ក៏ជាមួលហេតុធ្វើឲ្យសរីរាង្គមិនអាចស្រួបយកសារធាតុចិញ្ចឹមពីអាហារបាន នាំឲ្យជួបបញ្ហាខ្វះសារធាតុចិញ្ចឹមដូចគ្នា។
៤. ពិបាកលេបអាហារ
សមត្ថភាពក្នុងការលេបអាហារមានសារសំខាន់ណាស់ក្នុងការផ្ដល់ដល់រាងកាយនូវសារធាតុចិញ្ចឹម។ បញ្ហាពិបាកលេបអាហារអាចបណ្ដាលមកពីមនុស្សវ័យចំណាស់ជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពមួយចំនួនទៀត។
៥. ញ៉ាំតែឯង
មនុស្សចាស់ញ៉ាំអាហារម្នាក់ឯងអាចនឹងញ៉ាំអាហារបានតិច ដែលការញ៉ាំបានតិចនេះអាចប៉ះពាល់ដល់បរិមាណសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ ដើម្បីបង្កើនការញ៉ាំអាហារឲ្យបានច្រើន មនុស្សវ័យចំណាស់គួរមានគ្នាញ៉ាំបាយជាមួយ ដូចជាសមាជិកគ្រួសារ ឬអាចចែករំលែកអាហារជាមួយអ្នកជិតខាងដើម្បីបានញ៉ាំជុំគ្នាជាដើម។
កត្តាទាំងអស់នេះហើយអាចធ្វើឲ្យមនុស្សវ័យចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ ហើយបើយើងជាមនុស្សមានជំងឺប្រចាំកាយ ឬកំពុងប្រើប្រាស់ថ្នាំទៀតនោះ ក៏សុទ្ធតែជាកត្តាប្រឈមអាចធ្វើឲ្យខ្វះអាហារូបត្ថម្ភដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]