បរទេស៖ យើងប្រាកដជាធ្លាប់ដឹងពិមុនៗហើយថា ភពផែនដីមានរូបរាងយ៉ាងម៉េច ពេលមើលមកពីអវកាស ដោយសារមានរូបភាពជាច្រើនដែលត្រូវបានថតពីខាងលើអវកាសមក ហើយបញ្ជូនមកផែនដី។
ឧទាហរណ៍ អ្នកប្រហែលជាធ្លាប់បានឃើញរូបខាងក្រោមនេះតាមការចែករំលែកនានា ដែលរូបនេះត្រូវបានថតដោយអវកាសយានិក Bill Anders នៅលើអាប៉ូឡូទី8 ទោះបីជាពេលខ្លះរូបនេះត្រូវបានដាក់ផ្ដេកក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេអំពីទំហំនៃការខំប្រឹងប្រែងក្នុងការចាប់យករូបភាពពីទីអវកាស ដើម្បីបង្កើតការយល់ដឹងអំពីជីវិតរបស់យើងនៅលើផែនដី ចាប់តាំងពីការលូតលាស់នៃសារាយ រហូតដល់ការផ្លាស់ប្តូរផ្ទាំងទឹកកក។
រូបភាពខាងក្រោមនឹងអនុញ្ញាតឱ្យអ្នកបានយល់កាន់តែច្រើនពីជីវិតនៅលើផែនដី៖
1. កន្លែងដែលទ្វីបជួបគ្នា

អវកាសយានិក Andrew Morgan បានថតរូបនេះពីស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងឆ្នាំ2019 ដោយចាប់យកចំណុចដែលទ្វីបពីរជួបគ្នា។ រូបថតបង្ហាញពីដែនដីសណ្តនីលនៅទ្វីបអាហ្វ្រិក ឧបទ្វីបស៊ីណៃ និង Levant នៅអាស៊ីអាគ្នេយ៍។
2. ភាពខុសគ្នាតែរយៈពេលប៉ុន្មានថ្ងៃ


រូបថតខាងលើបង្ហាញពីការផ្លាស់ប្តូរនៃទឹកកក ដោយសារលំនាំអាកាសធាតុ ដែលមានការផ្លាស់ប្តូរក្នុងរយៈពេលតែប៉ុន្មានថ្ងៃពីគ្នាប៉ុណ្ណោះ។ រូបទីមួយថតនៅថ្ងៃទី20 ខែកុម្ភៈ 2021 រូបទីពីរថតនៅថ្ងៃទី3 ខែមីនា 2021។
3. មើលពីទីខ្ពស់

រូបថតមួយនេះថតពីលើ ISS ដោយ Randy Bresnik វាបានបង្ហាញពីជួរភ្នំហិម៉ាឡៃ។ ថតនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2017។
4. ពន្លឺពេលយប់នៅភពផែនដី

រូបភាពពេលរាត្រី អាចជួយក្នុងការតាមដានការនេសាទខុសច្បាប់ តាមដានចលនាទឹកកកសមុទ្រ និងជួយកាត់បន្ថយការបំពុលដោយពន្លឺ។
5. ព្យុះធូលី


រូបទីមួយបង្ហាញពីពពកធូលីបានគ្របដណ្តប់ទីក្រុងប៉េកាំង ក្នុងខែមីនាឆ្នាំ2021 ចំណែកឯរូបខាងក្រោមវា គឺជារូបដែលថតនៅលើដី។
រូបភាពថតពីផ្កាយរណបអាចផ្តល់នូវការយល់ឃើញថ្មីៗអំពីព្រឹត្តិការណ៍នៅលើផែនដី បើប្រៀបធៀបទៅនឹងរូបភាពដែលថតនៅលើដី។
6. ការលូតលាស់នៃសារាយខៀវ/បៃតង (Blue-green algae blooms)

រូបខាងលើថតពីលើប្រទេសអូស្ត្រាលី។ អាជ្ញាធរបានព្រមានប្រជាជន ឲ្យនៅឆ្ងាយពីទឹកដោយសារការលូតលាស់នៃសារាយ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់ត្រីផងដែរ។
7. ទឹកជំនន់នៅប្រទេសម៉ូហ្សាំប៊ិក

រូបភាពទាំងនោះបង្ហាញពីទឹកជំនន់រយៈពេល7ថ្ងៃ ដែលបង្កឡើងបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក Eloise បានវាយប្រហារប្រទេសម៉ូហ្សាំប៊ិក។
8. បាតុភូត Psychedelic phytoplankton

សារធាតុ phytoplankton បានធ្វើឱ្យទឹកមានពណ៌ខៀវភ្លឺ។ គេមិនទាន់ច្បាស់ទេថា ហេតុអ្វីបានជាសារធាតុ phytoplankton លេចឡើងយ៉ាងច្រើនបែបនេះ អស់រយៈពេលជាច្រើនសប្តាហ៍។
9. ទឹកទន្លេប្តូរពណ៌

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ពណ៌ទឹកទន្លេរបស់ទន្លេធំៗប្រហែល1ភាគ3នៅប្រទេសអាមេរិកបានផ្លាស់ប្តូរ ក្នុងរយៈពេល35ឆ្នាំចុងក្រោយនេះ។
10. ការរលាយព្រិល


រូបទីមួយបង្ហាញពីព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី29 ខែធ្នូ ឆ្នាំ2013។ រូបទីពីរបង្ហាញពីព្រិលគ្របដណ្តប់លើភ្នំហ្វូជីថ្ងៃទី1 ខែមករា ឆ្នាំ2021។
ព្រិលគ្របដណ្តប់លើភ្នំហ្វូជីនៅខែធ្នូឆ្នាំ2020 ស្ថិតក្នុងចំណោមព្រិលកម្រិតទាបបំផុតក្នុងរយៈពេល20ឆ្នាំដែលផ្កាយរណប Terra របស់ណាសាបានតាមដានវា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]