ភ្នំពេញ៖ វាពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទែន ដែលបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាពន់ពេក និងបានបន្តធ្វើការចែកចាយ នៃដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុត នៃមរណភាពរបស់អ្នកម្តាយ តារាចម្រៀងស្រី វី ឌីណែត កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
យ៉ាងណាមិញ ដំណឹងមរណភាពមួយនេះ បានធ្វើឲ្យទស្សនិជនក្តុកក្តួលអាណិតក្រៃលែង ជាមួយការព្រាត់គ្នាសម័យកាលជំងឺកូវីដ សូម្បីតែមុខមិនបានជួប ក៏ដូចជាការលាគ្នាជាលើកចុងក្រោយ ទោះបីជារូបនាងក៏កំពុងតែព្យាបាលក៏ដោយ អ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀត សូម្បីតែពិធីបុណ្យសព ក៏មិនបានធ្វើ បានត្រឹមសល់តែធាតុ ក៏ព្រោះតែប្រពន្ធរបស់ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី មានផ្ទុកវិជ្ជមាន កូវីដ១៩ ក៏ព្រោះតែ ត្រូវការគោរព តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជាមួយគ្នានេះដែរអ្នកគាំទ្រ និងមហាជន ក៏ដូចជាមិត្តភក្តិ ក្នុងរង្វង់សិល្បៈបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ និងចូលរួមសោកស្តាយ ក្នុងការបាត់បង់សមាជិកគ្រួសារដ៏មានតម្លៃបំផុត ក្នុងសម័យ នៃជំងឺចម្លងដ៏កាចសាហាវមួយនេះ មិនត្រឹមតែប៉ុណ្ណោះក៏បានលើកទឹកចិត្ត តារាចម្រៀងស្រីរូបនេះ ឲ្យរឹងមាំឡើងប្រយុទ្ធនឹងជំងឺចម្លងមួយនេះ ដើម្បីឲ្យជាសះស្បើយវិញផងដែរ៕
សូមវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភព និង ក្រុមការងារ ខ្មែរឡូត សូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផង!
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]