អូស្រ្តាលី: លោក ស៊ុក សុភា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់ថាលោកធ្លាប់ជាអតីតតួអង្គទុំ ដែលសម្តែងនៅក្នុងរឿងទុំទាវដ៏ល្បីនោះ ក្រោយលោកបានដើរចេញពីវិស័យសិល្ប:អស់រយ:ពេលជាង៩ឆ្នាំកន្លងមក ថ្មីៗនេះ លោកបានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាខ្លាំងក្រោយរូបភាពរបស់លោកចំនួន៤សន្លឹក ឈរលាដៃពីរ បញ្ចេញរាង ធ្វើកាយវិការមនុស្សស្រីពាក់កាបូបពណ៌ផ្កាឈូក កាច់រាង ទន់ភ្លន់ដូចជាមនុស្សស្រី ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក រហូតធ្វើឲ្យហ្វេនៗមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំង។

  លោក ស៊ុក សុភា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះភរិយារបស់លោកក៏បានសរសេរដោយបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះរូបថតរបស់ស្វាមីដែលបង្ហាញពីកាយវិការរបៀបជាមនុស្សស្រីថា៖

  លោក ស៊ុក សុភា
ភរិយា លោក ស៊ុក សុភា

គួររំលឹកផងដែរ ក្រោយលោក ស៊ុក សុភា បានដើរឈប់ពីវិស័យសិល្ប:ដោយបានរៀបការ និងប្រើប្រាស់ជីវិតរស់នៅជាមួយភរិយានៅលើទឹកដីអូស្រ្តាលីអស់រយ:ពេល៩ឆ្នាំរួច លោកនិងភរិយាបណ្តូរចិត្តបានទទួលចំណងដៃអាពាហ៍ពិពាហ៍ដោយលោក មានសមាជិកគ្រួសារគឺកូន៥នាក់ ដោយនៅក្នុងនោះលោកមានកូនស្រី១ និងប្រុស៤នាក់រួចទៅហើយ៕

ចង់ដឹងឲ្យកាន់តែច្បាស់សូមទស្សនារូបភាពរបស់លោក ស៊ុក សុភា ដូចតទៅ ៖

  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា