ភ្នំពេញ:  ក្រោយមរណភាពរបស់អ្នកម្តាយ ងួន សុផាន្នី រួចមក កញ្ញា វីឌីណែត ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា កញ្ញាជាតារាចម្រៀងប្រចាំនៅផលិតកម្មហង្សមាសមួយរូប ដែលមានវិជ្ជមានវីរុសកូវីដ១៩ និងបន្ទាប់ពីបានទទួលដំណឹងនៃការបាត់បង់អ្នកម្តាយជាទីស្រលាញ់រួចមក កញ្ញា វីឌីណែត បានច្រៀងនូវ ចម្រៀងមួយបទមានចំណងជើងថា លែងមានម៉ែហៅ ដែលយកតាមលំនាំតាមបទ ខ្យល់កំពូលភ្នំ ដែលជាសំនៀងដើមរបស់រាជនីសម្លេងមាស រស់សេរីសុទ្ធា យកមកបកស្រាយបន្ត ដោយក្នុងចម្រៀងមួយបទនេះ កញ្ញាបានបង្ហាញពីមនោសញ្ចេតនា​ និងការនឹកសែនស្រណោះ​ដល់អ្នកម្តាយខ្លួន ដែលបានទទួលមរណភាពដោយសារតែជំងឺដ៏សែនកាចសាហាវមួយនេះ។

កញ្ញា វីឌីណែត និងអ្នកម្តាយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា វី ឌីណែតផងដែរ ក៏សូមឧទ្ទិសកុសលបទនេះជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ដោយជម្ងឺកូវីដ-១៩ និងសូមផ្ញើជូនសិល្បករសិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ទាំងអស់៕

ចង់ដឹងឲ្យកាន់តែច្បាស់ ថាតើអត្ថន័យនៃបទចម្រៀងមួយបទនេះ មានមនោសញ្ចេតនាជ្រាលជ្រៅប៉ុណ្ណានោះ សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

បទ លែងមានម៉ែហៅ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីឌីណែត