ភ្នំពេញ៖ តារាចម្រៀងដែលកើតចេញពីកម្មវិធី The Voice Cambodiaដែលពោពេញទៅដោយសម្ថភាព រដូវកាលទី២ កញ្ញា ឈីន រតនៈ នាពេលបច្ចុប្បន្ន កញ្ញាកំពុងទទួលបានសម្លេងគាំទ្រហាក់ហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ដែលការទទួលបានប្រជាប្រិយភាពខ្លាំងនេះឯងវាបានកើតចេញពីសម្ថភាពសម្លេងរបស់នាង ដែលមានទឹកដមពីរោះ អាចនិយាយបានថា កញ្ញាមានសម្ថភាពអាចច្រៀងបត់បែនបានគ្រប់ទម្រង់។
ជាក់ស្ដែង តារាចម្រៀងស្រីរូបនេះពិតជាមានការស្រលាញ់ផ្នែកសិល្បៈ និងមានដុងសិល្បៈសម្ថភាព ផ្នែកចម្រៀងតាំងពីកុមារភាពមកម្ល៉េះ។ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក គណនីផ្ទាល់ខ្លួនរបស់កញ្ញា បានបង្ហោះវីដេអូមួយដែលជាអនុស្សាវរីយ៍អ្នកគ្រូបានបន្សល់ទុកឲ្យ ក្នុងនោះគឺមានរូបកញ្ញាផ្ទាល់កាលពីវ័យកុមារ តារារូបនេះបានចូលរួមប្រលងដើម្បីបានចូលរៀននៅក្នុងសាលាវិចិត្រសិល្បៈ តែអ្វីដែលគួរឲ្យស្ញប់ស្ញែង គេឃើញថា កញ្ញាមានសម្ថភាពទឹកដមសម្លេង ពីរោះក្រអួនក្រអៅតាំងពីកុមារមកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងវីដេអូមួយនេះ បានធ្វើឲ្យទស្សនិកជនក៏ដូចជាហ្វេនៗអ្នកគាំទ្រមានការលាន់មាត់សរសើរ ស្ញប់ស្ញែងចំពោះតារាចម្រៀងស្រីដែលពោពេញទៅដោយសម្ថភាពរូបនេះជាខ្លាំង មិនថាពេលមុនឬពេលបច្ចុប្បន្ននេះនាងនៅតែរក្សាសម្លេងបានពីរោះដដែល៕
សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]