រាជធានីភ្នំពេញ៖ បើយោងតាមការបញ្ជាក់នៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់ ពិធីករប្រុស លោក សុខ រ៉ាស៊ី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា អ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ។
ក្នុងនោះដែរ លោក សុខ រ៉ាស៊ី បានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោក ដូច្នេះថា៖ ចូលរួមអបអរសាទរ អាយដល ចាន់ កែវនិមល បានជាសះស្បើយហើយ ពិតជារំភើប និង សប្បាយចិត្តណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា អ្នកនាង កែវ ចាន់និមល និងគ្រួសារ ត្រូវបានរកឃើញវិជ្ជមាន វីរុសកូវីដ១៩ នេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
ក្នុងនោះដែរ មិនទាន់មានប្រភពណាមួយ បញ្ជាក់នៅឡើយអំពីស្ថានភាពប្តី និង កូនស្រីរបស់អ្នកនាងនៅឡើយទេ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]