រាជធានីភ្នំពេញ ៖ ពិតណាស់ វណ្ណដា ជាតារាចម្រៀងរ៉េប ដែលកំពុងផ្ទុះការគាំទ្រ យ៉ាងកក្រើកទាំង អ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេស។ លើសពីនេះទៅទៀត គួរឲ្យស្ងប់ស្ងែង នូវស្នាដៃរបស់តារារ៉េប រូបនេះខ្លាំងណាស់ ទាំងភ្លេងដែលប្លែក ស្តាប់ហើយចង់ស្តាប់ទៀត ទាំងអត្ថន័យ ចុងជួន ធ្វើឲ្យអ្នកស្តាប់រសាយអស់ទុក្ខកង្វល់។

ទន្ទឹមនឹងនេះ កាលពីយប់មិញ តារារ៉េបល្បីឈ្មោះរូបនេះ បានដាក់ចេញនូវបទថ្មីខ្លួន មិនត្រឹមតែជាបទថ្មីរបស់ខ្លួនទេ តែក៏ជាបទថ្មីរបស់កម្ពុជា​ដែល បង្កប់នូវសិល្បៈបុរាណ ចាប៉ីដងវែង បូកបញ្ចូលសិល្បៈទំនើប រ៉េប ធ្វើឲ្យបទចម្រៀងនេះ កាន់តែគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បទថ្មីនេះ ត្រូវបានចូលរួមច្រៀងដោយ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ជាសិល្បករជំនាញខាង ចាប៉ីដងវែង។ គួរបន្ថែមថា ចាប៉ីដងវែង ជាបេតិកភណ្ឌមួយក្នុង ចំណោមបេតិកភណ្ឌដទៃផ្សេងទៀត បា្រដកណាស់ ទើបតែបង្ហាញបានត្រឹមតែកន្លះថ្ងៃ តែបទនេះ ទទួលការទស្សនាមិនក្រោម ៤សែនឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពនិងវីដេអូ ខាងក្រោម ៖

វណ្ណដា
វណ្ណដា
លោកតា គង់ ណៃ និងវណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា