ភ្នំពេញ៖ ជានិច្ចកាល តារាចម្រៀងលោក ករុណា ពេជ្រ តែងតែបង្ហោះសំណង់ផ្ទះវីឡារបស់លោក នៅលើបណ្តាញសង្គមជារឿយៗ និងធ្វើឲ្យមហាជនកោតសរសើរនៃរូបរាង ជាមួយការដេគ័រផ្ទះវីឡារបស់តារាប្រុសរូបនេះ ថាវាមានភាពប្រណីត និងស្រស់ស្អាតគួរឲ្យចង់រស់នៅ។

ដោយឡែក កាលពីថ្មីៗនេះ នៅគណនីហ្វេសប៊ុកជាផ្លូវការរបស់ តារាចម្រៀងប្រុសរូបនេះ បានចែកចាយរូបភាពមួយសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃទិដ្ឋភាពនៅពីក្រៅ ផ្ទះវីឡាថ្មីរបស់លោក មើលទៅពិតជាលេចធ្លោខ្លាំងមែនទែន នាពេលរាត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកទៅមើលពីរូបភាពដែលជាទិដ្ឋភាពខាងក្រៅ នៃផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនេះវិញ ពិតជាមានភាពប្រណីតខ្លាំង និងទាន់សម័យស៊ីវីល័យ បួករួមនឹងការរំលេចទៅដោយភ្លើងដែលបានចាំង ខណៈពេលថតនាពេលរាត្រី ពិតជាសាកសម និងមានភាពទាក់ទាញជាខ្លាំង នៃវីឡាមួយនេះ ដែលមើលទៅ ពិតជាមានភាពថ្លៃថ្នូរ ដែលគេអាចសន្មត់ថា តម្លៃរបស់វាពិតជាថ្លៃខ្លាំងសម្បើមតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
ករុណា ពេជ្រ  
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ
វីឡាធំស្កឹមស្កៃរបស់ ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ