រាជធានីភ្នំពេញ ៖ ប្រាកដណាស់ សម្រស់របស់មនុស្សតែងមាន ការវិវឌ្ឍន៍ទៅមុខជានិច្ច ជាក់ស្តែង សម្រាប់មនុស្សស្រីនេះតែម្តង ការប្រែប្រួលសម្រស់ តាមវ័យ បានក្លាយជារឿងធម្មតា ដែលមនុស្សស្រី តែងជួបប្រទះគ្រប់ៗគ្នា។ 

តែផ្ទុយទៅវិញមាន តារាខ្មែរជើងចាស់មិនតិចដួង ប៉ុន្មានទេ ដែលត្រូវបានមហាជន ផ្ទុះការកោតសរសើរពេញៗមាត់ ពីរឿងភាពចំណានក្នុង ការថែសម្រស់គ្មានឲ្យប្រែប្រួលខ្លាំង បើទោះបីអាយុជ្រេខ្លាំង យ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល តារាសម្តែងស្រីល្បីឈ្មោះ ចន ច័ន្ទលក្ខិណា វិញនោះ ក៏បានបញ្ជាក់ផងដែរថា មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ពីតារាជើងចាស់ខ្មែរល្បីៗប៉ុន្មានដួងនោះ។ គួរបន្ថែមថា​ រយៈពេលស្ទើរកន្លះជីវិត ក្នុងវិថីសិល្បៈនេះ មហាជនបានកត់សម្គាល់ថា តារាស្រីរូបនេះ គ្មានប្រែប្រួលអ្វីសូម្បីបន្តិច ខណៈពេល កូនស្រីខ្លួន ពេញរូបពេញរាង​ ពេញក្រមុំស្កូកទៅហើយនោះ។

គួរបញ្ជាក់ថា ស្របពេលខ្លួន មានវ័យរាងជ្រេ តែ តារាស្រីរូបនេះ នៅមានមុខមាត់គួរឲ្យទាក់ទាញ ផ្ទៃមុខម៉ត់រលោង​ ចិញ្ចើមមូលខ្លង់ ច្រមុះស្រួច ភ្នែកមានត្របក២ជាន់ ជាពិសេសទៅទៀតនោះ គឺស្នាមញញឹមបែបមន្តស្នេហ៍ របស់តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យមហាជន ចាប់ចិត្តដកខ្លួនមិនបាន ហេតុនេះហើយទើប ប្រជាប្រិយរបស់រូបនាង នៅតែរក្សាបានដដែលគ្មានផ្លាស់ប្តូរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា