រាជធានីភ្នំពេញ ៖ ពិតណាស់ អ្នកគ្រូ ឌី សាវ៉េត ជាអតីតបវរកញ្ញា និង កំពូលតារាសម្តែងជើងចាស់ដ៏ល្បីល្បាយម្នាក់ ដែលទទួលបានការគាំទ្រខ្លាំងក្នុងទសវត្សន៍៦០ មិនតែប៉ុណ្ណោះ អ្នកគ្រូនៅតែ ទទួលនូវ ការគាំទ្រយ៉ាងខ្លាំងក្លាដដែល រហូតមកទល់នឹងសព្វថ្ងៃ បើទោះបី សម្រាកពីការសម្តែង ដោយសារតែវ័យចំណាស់យ៉ាងណាក្តី ទន្ទឹមនឹងនេះ អ្នកគ្រូ ឌី សាវ៉េត ត្រូវបានមហាជន សរសើរពីទេពកោសល្យក្នុង ការសម្តែង និងសម្រស់មិនចេះចាស់ របស់អ្នកគ្រូ។
គួរបន្ថែមថា អ្នកគ្រូ ក៏មានកូនស្រីម្នាក់ផងដែរ គឺ កញ្ញា ឌី ហ្សូលី ដែលជាកូនស្រីតែម្នាក់របស់អ្នកគ្រូ តែប្រសិនបើក្រឡេកទៅមើលសម្រស់ និងទេពកោសល្យដុងសិល្បៈរបស់ កញ្ញា ឌី ហ្សីលីវិញ ក៏មិនចាញ់អ្នកម្តាយប៉ុន្មានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា គ្រាន់តែឃើញភ្លាម មហាជនផ្ទុះការកោតសរសើរមិនផុតពីមាត់ ដោយសារតែសម្រស់ ដែលស្រស់ស្អាត សាកសមជានារីខ្មែរ មិនតែប៉ុណ្ណោះ នៅមានទេពកោសល្យរាំ ទាំងរបាំបុរាណនិងសម័យ យ៉ាងស្ទាត់ជំនាញថែមទៀតផង ជាមួយគ្នានេះ សព្វថ្ងៃ កញ្ញាក៏ត្រូវបានដឹងថា កំពុងចូលរួមសម្តែងក្នុងខ្សែភាពយន្តផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]