រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី កែវ ពេជ្រពិសី ត្រូវបាន មហាជន កត់សម្គាល់ឃើញថា ខ្លួនហាក់បី បាត់ដំណឹងស្ងាត់ឈឹង ខណៈពេល អ្នកគាំទ្រមួយចំនួនធំ ស្ទើរតែភ្លេចមុខមាត់របស់នាង បាត់ទៅហើយ តែយ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ រូបនាង បានលេចវត្តមានសាជាថ្មី មិនតែប៉ុណ្ណោះ ក៏បានបង្ហើបពី ដំណឹងជិតចូលរោងការ ព្រមទាំងលាតត្រដាងពីសមាសភាព កូនកម្លោះខ្លួន ថែមទៀតផង។
គួរបញ្ជាក់ថា ស្វាមីរបស់តារាស្រីរូបនេះ ឈ្មោះ ពៅ សម្បិត្ត អាយុ៥០ឆ្នាំ ជាបុរសអនិកជនខ្មែរ រស់នៅកាណាដា ដែលអ្នកទាំងពីរ បានភ្ជាប់ពាក្យតាំងពី ថ្ងៃទី ១៧ ឧសភា ២០២០ ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ខ្លួននិង អនាគតស្វាមី បានរៀនស្គាល់ចិត្តថ្លើមគ្នា អស់រាប់ឆ្នាំហើយ ទើបសម្រេចចិត្ត ភ្ជាប់ពាក្យនឹងគ្នា មិនតែប៉ុណ្ណោះ រូបនាងក៏បានបដិសេធផងដែរថា ការបាត់មុខមាត់ពីសិល្បៈនេះ មិនមែនដោយសារតែ ការរាំរាំង ឫហាមឃាត់អ្វីពី ស្វាមីទេ តែមូលហេតុធំនោះគឺ ខ្លួនជាតារាស្រីរើសតួខ្លាំងណាស់ ដោយសារតែ ការទាក់ទងសម្តែងមក មិនសមប្រកបនឹង ការពេញចិត្តរបស់នាង ទើបធ្វើឲ្យខ្លួន តែងបាត់ឱកាស ក្នុងការសម្តែងយ៉ាងដូច្នះ។
លើសពីនេះទៅទៀត រូបនាងបាន បន្ថែមថា ខ្លួននិងស្វាមី គ្មានបំណងនឹងពន្យារពេល នៃការរៀបអាពាហ៍ពិពាហ៍ទេ ពោលគឺក្នុងពេលឆាប់ៗ តែក៏ត្រូវរងចាំឲ្យការរីករាលដាលនៃ ជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ជាងនេះបន្តិច៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]