ភ្នំពេញ៖ អាចនិយាយបានថាលោក ឆន សុវណ្ណរាជ ជាកំពូលតារាចម្រៀងប្រុសដែលមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ មិនត្រឹមតែមានទេពកោសល្យ និងសម្លេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ តែលោកអាចសម្ដែងបានយ៉ាងល្អមិនចាញ់តារាសម្ដែងអាជីពប៉ុន្មានឡើយ។ លើសពីនេះទៅទៀត បើងាកមកមើលប្រជាប្រិយភាពនាពេលបច្ចុប្បន្ន តារារូបនេះមានហ្វេនគាំទ្រច្រើនថែមទៀតផង។
ជាការពិត មិនត្រឹមតែជាសិល្បករឆ្នើមប៉ុណ្ណោះទេ តែលោក ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ជាសិល្បករមានអត្តចរិតល្អផងដែរ។ បើទោះបី មានរឿងរ៉ាវរិះគន់ពីសំណាក់មហាជនមួយចំនួនតូចទៅលើលោកក៏ដោយ ក៏តារារូបនេះ នៅស្ងៀមមិនតបត ឬបង្ហោះវីដេអូនិយាយវាយបកទៅកាន់អ្នករិះគន់វិញនោះដែរ។ តែថ្មីៗនេះ តារារូបនេះទ្រាំមិនបាននឹងពាក្យរិះគន់លើខ្លួន ខណៈលោកបង្ហោះសារនិយាយពាក្យសុភាសិតអប់រំផ្លូវចិត្ត និងគំនិត តែបែរជាមានអ្នករិះគន់លើខ្លួនយ៉ាងដូច្នេះទៅវិញ រហូតធ្វើឲ្យតារាច្រៀងរូបនេះ សរសេរសារនិយាយបែបនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលតារាប្រុសសម្លេងពីរោះលោក ឆន សុណ្ណរាជ មានប្រតិកម្មលើរឿងរិះគន់មកលើខ្លួន ខណៈពីមុនមកមានការរិះគន់ច្រើន តែលោកមិនដែលចេញសារនិយាយបែបនេះឡើយ។ តែទោះបីជាយ៉ាងណា ក៏មានហ្វេនជាច្រើនបានចូលទៅ Comment និយាយពាក្យល្អៗទៅកាន់តារារូបនេះគ្រប់គ្នា ដោយក្ដីស្រលាញ់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]