យល់ដឹង៖ តើអ្នកឆ្ងល់ទេថា អ្នកតែងតែសួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំខឹងដូច្នេះ?» ហើយនេះវានឹងអាចជាសញ្ញាមួយ ដែលអ្នកកំពុងតែត្រូវរកវិធីសាស្ត្រណាមួយ គ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់អ្នកមួយពេលនេះ ដើម្បីទប់ស្កាប់ រឿងរ៉ាវអាក្រក់នឹងអាចកើតឡើងដែលធ្វើពេលកំពុងខឹង នឹងឲ្យអ្នកមានការសោកស្តាយនាពេលក្រោយ។
មិនត្រឹមតែប៉ុណ្ណោះ ការខឹងអាចនឹងក្លាយទៅជាកំហឹង បើអ្នកមិនអាចគ្រប់គ្រងវាបានទាន់ពេលនោះ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរបាន។ ជាពិសេសអាចនាំឱ្យមានភាពតានតឹងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ឬសូម្បីតែប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទៀតផង។ ដោយសារតែបញ្ហានេះវាចាំបាច់ត្រូវយល់ពីអ្វីដែលអ្នកអាចធ្វើបាននៅពេលអ្នកមានអារម្មណ៍ខឹងដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការខឹង គឺជាអារម្មណ៍ធម្មតាដែលមនុស្សគ្រប់គ្នា តែងតែជួបប្រទះមិនថាពេលណា ឬក៏គ្រប់ទីកន្លែង។ វាមានស្ថានភាពជាច្រើនដែលអាចបណ្តាលឱ្យមានអារម្មណ៍ខឹង តែទោះជាយ៉ាងណា អ្នកអាចទប់កំហឹងនៅពេលដែលអ្នកខឹងខ្លាំង ប្រែជារឿងធំ ទៅជារឿងតូច ដោយតាមវិធីសាស្រ្តក្នុងការណែនាំទាំងនេះ បែបងាយៗ រឿងដែលអ្នកធ្វើកំពុងតែខឹង៕
ខាងក្រោមនេះជាដំណោះស្រាយដែលអាចជួយអ្នក៖
១. ព្យាយាមដកដង្ហើមមួយៗ
នៅពេលដែលមានខឹង វាងាយស្រួលក្នុងការចរន្តឈាមរបស់អ្នករត់លឿនខុសពីធម្មតា រហូតដល់ចង្វាក់បេះដូងរបស់អ្នកចាប់ផ្តើមលោតញាប់ ហើយបណ្តាលឲ្យការដកដង្ហើមលឿនជាងមុន។ ដើម្បីគ្រប់គ្រងនិងកាត់បន្ថយអារម្មណ៍ខឹង វាអាចមានប្រយោជន៍ក្នុងការផ្តោតអារម្មណ៍ទៅលើដង្ហើមរបស់អ្នក។
ចូលផ្តោតលើការដកដង្ហើម ហើយគ្រប់គ្រងវា ក្នុងការដកយឺតៗ ជាជាងការដកដង្ហើមខ្លី។ វានឹងអាចផ្តល់ឱ្យអ្នកនូវពេលវេលាដើម្បីធ្វើឱ្យខ្លួនអ្នកស្ងប់អារម្មណ៍ និងចំណាយពេលខ្លះដើម្បីគិតហើយឆ្លើយតបតាមរបៀបមួយៗ ដែលមិនមានផលប៉ះពាល់ផលអវិជ្ជមាន ក្នុងការសម្រេចចិត្ត។
២. រំងាប់ការខឹងរបស់អ្នក
អារម្មណ៍នៃពេលខឹងជាធម្មតាត្រូវបានអមដោយជាមួយរាងកាយ និងផ្លូវចិត្ត។ អ្នកប្រហែលជាមានអារម្មណ៍ថាចង្វាក់បេះដូងអ្នកកាន់តែរំញោក និងការដកដង្ហើមកាន់តែញាប់។ អ្នកក៏អាចបណ្តាលឱ្យមានការថប់អារម្មណ៍ខ្លាំងផងដែរ។
វាជាការសំខាន់ដែលត្រូវទប់ស្កាត់ការខឹង ដែលមកពីកំហឹង ដោយការបង្ហាញកំហឹងចេញពីខាងក្រៅដូចជាការស្រែក ឬក៏ប្រើអំហិង្សាផ្សេងៗ ជាថាយហេតុ ហេតុដូចច្នេះបន្ទាប់ការដកដង្ហើមវែងៗហើយ ត្រូវតែរំងាប់អារម្មណ៍ ប្រើប្រាស់វាគ្រប់គ្រងការខឹងរបស់អ្នក។
៣. ផ្លាស់ប្តូរការគិតរបស់អ្នក
វិធីមួយដើម្បីកាត់បន្ថយការខឹងរបស់អ្នក គឺការផ្លាស់ប្តូរការគិតរបស់អ្នក។ វាអាចដែល នៅពេលដែលអ្នកកំពុងមានកំហឹង អ្នកតែងតែគិតរឿងរ៉ាវក្នុងន័យអវិជ្ជមាន ឬមិនសមហេតុផលនោះវាងាយស្រួល ឲ្យអ្នកកាន់តែមានកំហឹង នឹងបញ្ចេញមក កាន់តែខឹងទាំងកំរោល ធ្វើអ្វីមួយដោយមិនបានត្រិរិះពិចារណា។ ហេតុដូច្នេះ ព្យាយាមផ្លាស់ប្តូរការគិតរបស់អ្នក គិតតែអ្វីដែលវិជ្ជមាន ជៀសជាងគិតអ្វីដែលផ្តេសផ្តាស ដែលបណ្តាលឲ្យអ្នកកាន់តែមានកំហឹងក្នុងខ្លួន។
៤. ពន្យារពេលប្រតិកម្មរបស់អ្នក
ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពមួយ ដែលដោះស្រាយកំហឹងរបស់អ្នក វាមិនមែនជាជម្រើសក្នុងការដោះស្រាយវាភ្លាមៗនោះទេ ត្រូវចាំថា តែងតែដកដង្ហើមមួយៗ ហើយវែងជានិច្ច នឹងព្យាយាមរាប់ពីមួយដល់ ដប់ ឬក៏ព្យាយាមនៅស្ងប់ស្ងាប់ វានឹងអាចឲ្យជួយឲ្យអ្នកអាចបន្ធូរអារម្មណ៍បានខ្លះ ហើយបន្តធ្វើបែបនេះ រហូតទាល់តែអ្នកអាចផ្តោតអារម្មណ៍ មានសតិគ្រប់គា្រន់ អាចធ្វើអ្វីមួយបានម្តងទៀត។
៥. ការដើរចេញ ក៏អាចជាជម្រើសល្អរបស់អ្នក
ពេលខ្លះការដែលដើរចេញនៅពេលមានកំហឹង ក្នុងការខឹងនរណាម្នាក់ វានឹងល្អប្រសើរខ្លាំងមែនទែន។ បើសិនជាអ្នកអាចបង្ខំឲ្យខ្លួនអ្នក ឱ្យចាកចេញពីស្ថានភាពដែលមិនអាចដោះស្រាយបានបែបនេះ អ្នកអាចចំណាយពេលដើរចេញឲ្យឆ្ងាយ ហើយចៀសវាងធ្វើអ្វីមួយ ដោយយើងមិនអាចគ្រប់គ្រងសតិបាន ក៏អាចជាចម្រើសដ៏ល្អផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]