ភ្នំពេញ: ពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកគាំទ្រលើរបកគំហើញ និងការច្នៃប្រឌិតនិពន្ធថ្មី ព្រមទាំងប្រិយមិត្តដែលកំពុងតែអានអត្ថបទនេះទាំងអស់ ប្រហែលជាធ្លាប់បានស្តាប់នូវបទចំរៀងមួយបទ ដែលជាការរួមបញ្ចូលបែបថ្មី រវាងសិល្ប:បុរាណខ្មែរ ដែលមានវត្តមានចាបុីដងវែង ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងជាអត្តសញ្ញាណជាតិខ្មែរព្រមទាំងសិល្ប:សហសម័យថ្មីបែបទំនើប ដោយមានការចូលរួមបកស្រាយដោយព្រឹទ្ធាចារ្យ គង់ ណៃ និងតារាចម្រៀង រ៉េបដ៏ល្បី វណ្ណដាផងដែរ។

លោកវណ្ណ ដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សារព័ត៌មាន និងជាប៉ុស្តិ៍ទូរទស្សន៍ថ្មីដ៏ល្បី Thaibunterng ThaiPBS ឬប៉ុស្តិ៍ ThaiPBS3 របស់ប្រទេសថៃបានចុះផ្សាយនៅលើគេហទំព័រ ក៏ដូចជាប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន ដោយបានបង្ហាញពីបទ Time To Rise ដែលទទួលបានការគាំទ្រខ្លាំង និងបានលើកសរសើរពីចំនួននៃអ្នកចូលមើលយ៉ាងច្រើនលើវីដេអូ ចម្រៀងរ៉េបនេះ ព្រមទាំងដកស្រង់យកប្រវត្តិត្រួសៗពីព្រឹទ្ធាចារ្យចាបុីដងវែងខ្មែរ លោកតាគង់ណៃ យកមកបង្ហាញផងដែរ។

ប្រភព:Thaibunterng ThaiPBS

សូមរំលឹកផងដែរថា គិតត្រឹមពេលបច្ចុប្បន្នពោលគឺត្រឹម ម៉ោង១០:០០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បទTime To Rise ផ្អែកលើគណនីយូធូបរបស់តារាចម្រៀង រ៉េបវណ្ណដា មានអ្នកចូលទស្សនាសរុបដល់ទៅ២២ លាននាក់រួចទៅហើយ ដែលនេះអាចនិយាយបានថា បទថ្មីដែលជាស្នាដៃសំយោគថ្មីរបស់កូនខ្មែរគឺទទួលបានការគាំទ្រខ្លាំងពីមហាជន៕

ចង់ជ្រាបថាតើប៉ុស្តិ៍ទូរទស្សន៍ថៃ និយាយអ្វីខ្លះពីចម្រៀងមួយបទនេះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

ប្រភព:Thaibunterng ThaiPBS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា