ភ្នំពេញ៖ ពិធីការិនីស្រីពូកែវោហាស័ព្ទ​ កញ្ញា Jimmy Meng ជាសិល្បការិនីមួយរូបមានទេពកោសល្យល្អ ជាពិសេសនាងថែមទាំងមានរូបសម្ផស្សស្រស់ស្អាត មិនចាញ់តារាបរទេសឡើយ។ បើក្រឡេកទៅមើលការរៀបចំខ្លួនរបស់តារារូបនេះ ឃើញថានាងពិតជាស្រស់ស្អាតគ្រប់ជ្រុងតែម្ដង។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានស្បែកសភ្លឺថ្លា និងមានរូបរាងខ្ពស់ស្រឡះ។  

លើសពីនេះទៅទៀត កញ្ញា Jimmy ក៏ឧស្សាហ៍បង្ហោះរូបភាពស្អាតៗនៅលើបណ្ដាញសង្គមជាញឹកញាប់ បង្ហាញពីរូបឆោមស្រស់សោភាផងដែរ។ ក្នុងនោះដែរ គ្រប់រូបភាពដែលនាងបានបង្ហោះ តែងតែមានមហាជន និងហ្វេន ចាប់ភ្លឹកលើរូបសម្រស់នាងស្ទើរតែគ្រប់ពេល។ ដោយមានអ្នកខ្លះបានចូលទៅ Comment សរសើរពីមុខមាត់ រូបរាងនាង ថាស្អាត ហើយមានកម្ពស់ខ្ពស់ស្រលះ ជើងវែង និងដងខ្លួនរាងអក្សរ S ដែលស្រីៗប្រាថ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មុននេះកញ្ញាJimmy បានបង្ហោះរូបភាពថ្មីពេលកំពុងហាត់ប្រាណ ដោយបានស្លៀកនូវឈុតហាត់ប្រាណពណ៌ទឹកក្រូចបង្អួតរាងដ៏ស្រឡូនផងនោះ មើលទៅពិតជាទាក់ទាញ ស៊ិចស៊ីខ្លាំង។ ជាពិសេស រូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញឲ្យហ្វេនឃើញថា រូបរាងនាងពិតជាតិចច្រឡឹងមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។ 

តួយ៉ាងក្រោយបង្ហោះរូបភាពកំពុងហាត់ប្រាណទាំងនេះរួច ក៏មានហ្វេនជាច្រើនបានសរសើរពីរូបរាងពិធីការិនីរូបនេះ និងប្រាថ្នាចង់បានរូបរាងទា់ទាញដូចជានាងគ្រប់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng
  កញ្ញា Jimmy Meng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng