រាជធានីភ្នំពេញ ៖ ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ កាន់តែធំឡើងៗនោះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ទីក្រុង ដែលធ្វើឲ្យអាជីវកម្ម ឫការងារ ជាច្រើន ត្រូវបានផ្អាកដំណើរការ មិនតែប៉ុណ្ណោះ ស្ថានភាពនៃ ការរាតត្បាតនៃ ជំងឺកូវីដ១៩ ក្នុងវិស័យសិល្បៈ ក៏មិនសូវល្អប៉ុន្មានដែរ ព្រោះ មួយរយៈធំចុងក្រោយនោះ គឺតារាខ្មែរជាច្រើនរូប ត្រូវបានប្រកាសវិជ្ជមានកូវីដ ជាបន្តបន្ទាប់ រីឯប៉ុន្មានថ្ងៃមុននេះ សិល្បករជើងចាស់ខ្មែរ លោក ម៉ៅ អាយុទ្ធ ក៏ត្រូវបានប្រកាសទទួល មរណភាពព្រោះ ជំងឺកូវីដ១៩ ថែមទៀត។
ផ្ទុយទៅវិញ តារាស្រី ស្វែង សុជាតា ក៏បានជួបភាពលំបាក ផងដែរ ខណៈពេល ការងារសិល្បៈជាច្រើន ត្រូវបានផ្អាកបែបនេះ ជាមួយគ្នានោះ តារាស្រីរូបនេះ បានបង្ហើបប្រាប់ថា ខ្លួនត្រូវបង្ខំចិត្ត ដាក់ផ្ទះមួយខ្នង លក់ជាបន្ទាន់ ដោយសារតែ រស់គ្មានប្រាក់ចំណូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តារាស្រីជើងចាស់រូបនេះ បានបន្តទៀតថា ខ្លួនត្រូវប្រកាសលក់នេះ ដើម្បីប្រមូលថវិកា មកជ្រោងនូវគ្រោងរបស់ ការធ្វើជំនួយរបស់ខ្លួន ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ ខ្លួនក៏មិនបាន ទទួលប្រាក់ចំណូលសូម្បីតែបន្តិចសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]