រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បទថ្មីរបស់ តារាចម្រៀងបទញាក់ ទេព បូព្រឹក្ស ចេញមួយបទៗ មកគឺល្បីខ្ទរខ្ទារ មិនធម្មតាទេ ជាក់ស្តែង ប្រសិនបើយើង ចូលរួមកម្មវិធីរាំសប្បាយណាមួយនោះ ប្រាកដណាស់ ថាកម្មវិធីណា ក៏ដូចកម្មវិធីណាដែរ គឺត្រូវតែមានបទ ទេព បូព្រឹក្ ជាក់ជាមិនខាន។

តែទន្ទឹមនឹង ការគាំទ្រនេះ រូបនាង ក៏បានទទួលរងនូវ ការរិះគន់ជាន់ពន្លិចពីក្រុមមនុស្ស ចំនួនតូច ដែលតែងតែ ជេរ ប្រមាថ ថាខ្លួន មិនសាកសមជា តារាចម្រៀង ឈប់ឲ្យខ្លួនច្រៀងទៀតទៅ ព្រោះខ្លួន ជាស្រីបំផ្លាញវប្បធម៌ រាំ ច្រៀងមិនដឹងស្អីជាស្អី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របជាមួយគ្នានេះ រូបនាងក៏បន្តទៀតថា នាងទទួលស្គាល់ថា នេះជារឿងដែល បុគ្គលសាធារណៈស្ទើរគ្រប់គ្នាហើយ ដែលត្រូវជួបប្រទះ ប៉ុន្តែ រូបនាង និងដៃគូ ក៏ជាមនុស្សដែរ ចេះឈឺចាប់ ចេះតបតដែរ ពេលត្រូវគេជេរប្រមាថ មាក់ងាយម៉ែឪពុក ថាខ្លួនជាមនុស្សស្រី បំពុលសង្គម បំផ្លាញវប្បធម៌ ជាដើម ។ 

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបន្តថា ខ្លួនមិនយល់ ហេតុអ្វីបានជា ខ្លួនតែងទទួលភាពមិនពេញចិត្ត ការពេបជ្រាយ សូម្បីតែ ចំណាយលុយទិញឡានជិះ បំពេញក្តីស្រមៃខ្លួនក៏ដោយ ដោយហេតុតែមតិរិះគន់ជាន់ពន្លិចទាំងនេះហើយ ទើបធ្វើឲ្យ រូបនាង ហាក់មានសមត្ថភាពរាំអន់ទៅៗ ព្រោះលែងមានកម្លាំងចិត្ត លើសពីនេះទៅទៀត ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យរូបនាង ហាក់រាងនៅឆ្ងាយពី សិល្បៈចម្រៀងមួយរយៈចុងក្រោយនេះ ហើយប្តូរមកជា ការធ្វើវីដេអូហូប ការលក់ផលិតផលអនឡាញ ដែលធ្វើឲ្យរូបនាង មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ច្រើនជាងពេលមុនៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត
វីដេអូ (នាទីទី៖ 33:50- 40:22)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត