យល់ដឹង៖ មនុស្សគ្រប់ៗ គ្នាសុទ្ធសឹង តែជួបការការធ្លាក់ទឹកចិត្ត ក្នុងឆាកជីវិតរបស់ពួកគេ។ វាជាផ្នែកមួយនៃជីវិតរបស់យើង ដែលធ្វើឱ្យយើងមានបទពិសោធនិ៍ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៅថ្ងៃអនាគត។ ប្រសិនបើយើងមិនមានការបរាជ័យនោះទេ យើងមិនរកឃើញ ភាពជោគជ័យដូច្នេះដែរ។
ការលើកទឹកចិត្ត ការខកចិត្ត ការបរាជ័យ សុទ្ធតែជាអ្វីដែលយើងត្រូវជួបខានទាល់តែបាន។ ដូច្នេះហើយ គន្លឹះក្នុងជីវិត គឺត្រូវរៀនពីបទពិសោធន៍ទាំងនេះ ហើយកាត់បន្ថយពេលវេលាដ៏មានតម្លៃរបស់អ្នក កុំអនុញ្ញាតឱ្យខ្លួនយើងធ្លាក់ក្នុងការបាក់ទឹកចិត្តនោះឡើយ។ ដូច្នេះនៅពេលក្រោយដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថា មាការធ្លាក់ទឹកចិត្តនេះគឺជាអ្វីដែលអ្នកគួរតែត្រូវធ្វើ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មើលឲ្យវែងឆ្ងាយ
ការធ្លាក់ទឹកចិត្ដជាទូទៅកើតឡើងនៅពេលមានការរំពឹងទុក (អ្វីដែលយើងគិតថាគួរកើតឡើង)។ ក្នុងករណីជាច្រើនការរំពឹងទុករបស់យើងមិនមានលក្ខណៈប្រាកដនិយម ហើយរឿងទាំងនេះច្រើនតែទាក់ទងនឹងរយៈពេលដែលយើងគិតថាអ្វីៗ គួរតែកើតឡើងដូចយើងរំពឹងទុក។
ប្រសិនបើយើងមើលឃើញវែងឆ្ងាយ និងបន្ធូរបន្ថយដកឃ្លាការរំពឹងទុករបស់យើងបន្តិច វាពិតជាអាចជួយកាត់បន្ថយពីការធ្លាក់ទឹកចិត្ត។ យើងគួរតែចំណាយពេលវេលាមានប្រយោជន៍ ដើម្បីខំប្រឹងប្រែង ជម្នះ តស៊ូរហូតដល់ទទួលបានផ្លែផ្កាប្រសើរជាង។
២. សូមចាំថាគ្មានការបរាជ័យនោះទេ មានតែបទពិសោធន៍
នៅពេលយើងទទួលបានការបរាជ័យនៅអ្វីមួយ វាកើតឡើងជាជាញឹកញាប់នៃការធ្លាក់ទឹកចិត្ត។ ទោះយ៉ាងណាក៏ដោយការបរាជ័យពិតជាមិនមានទេ លើកលែងតែយើងផ្តល់និយមន័យទៅឲ្យវា។ ប្រសិនបើយើងមិនទទួលបានលទ្ធផលដែលយើងចង់បាន នៅពេលយើងចង់បានយើងគ្រាន់តែត្រូវការចាប់ផ្តើមជាថ្មីរួចជាស្រេច។
យើងអាចជ្រើសរើសការគិតពីការបរាជ័យអាក្រក់ ដើម្បីគិតថាការបរាជ័យ គ្រាន់ជាបទពិសោធនិ៍តែប៉ុណ្ណោះ។ នៅពេលយើងមើលវាតាមវិធីនេះ យើងដឹងថាការបរាជ័យមិនមែនសុទ្ធសឹងតែជាការអាក្រក់នោះទេ។ វាជារឿងធម្មជាតិ ដែលមនុស្សគ្រប់គ្នា តែងតែជួបការបរាជ័យក្នុងឆាកជីវិត ដើម្បីទទួលបានឱកាសថ្មីហ្វឹកហាត់ ឆ្ពោះទៅកាន់ភាពជោគជ័យ។
៣. ឈប់ប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃ!
ជាការពិត ១០០ភាគរយ ក្នុងការធ្វើឱ្យយើងធ្លាក់ទឹកចិត្ត គឺយើងផ្តោតសំខាន់ ប្រៀបធៀបខ្លួនយើង ជាមួយមនុស្សដទៃ។នេះជាមូលហេតុ ព្រោះតែជាទូទៅយើងមើលឃើញជ័យជំនះជោគជ័យនិងភាពខ្លាំងរបស់ពួកគេ យើងឃើញអ្វីដែលពួកគេមាន និងអ្វីដែលយើងមិនមាន ហេតុអ្វីបានយើងមានទស្សនៈ ថាពួកគេល្អជាងយើង។ នៅពេលយើងធ្វើបែបនេះ យើងកាន់តែធ្លាក់ទឹកចិត្ត ហើយយើងមានអារម្មណ៍ស្តីបន្ទោសខ្លួនយើងកាន់តែខ្លាំង។
ដូច្នេះសូមកុំធ្វើវា។ វាមិនមានប្រយោជន៍នោះទេ មិនចំាបាច់ប្រៀបធៀប ព្រោះម្នាក់ៗ សុទ្ធតែមានផ្លូវជីវិតខុសៗគ្នា។ ប្រមូលអារម្មណ៍របស់គិតពីរឿងដែលយើងត្រូវ ព្យាយាមលើកទឹកខ្លួនយើងដែលអាចធ្វើទៅបាន ជាជាងការខ្លួនរបស់យើង ទៅប្រៀបធៀបនរណាម្នាក់។
៤. ចេញទៅខាងក្រៅ
ខ្យល់ស្រស់ធម្មជាតិ និងពន្លឺព្រះអាទិត្យអាចមានឥទ្ធិពលអស្ចារ្យទៅលើអារម្មណ៍របស់យើង។ ពេលខ្លះនៅពេលដែលយើងកំពុងស្រងាកចិត្តអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែដើរខាងក្រៅហើយដកដង្ហើមឲ្យវែងៗ។ ចលនានិងការធ្វើលំហាត់ប្រាណក៏ជាវិធីដ៏អស្ចារ្យមួយដើម្បីធ្វើឱ្យមានអារម្មណ៍ធូរស្បើយដែរ។
ដូច្នេះប្រសិនបើយើងចាប់ផ្តើមមានអារម្មណ៍ស្រងូតស្រងាត់ដកដង្ហើមវែងៗ ចេញទៅខាងក្រៅមានអារម្មណ៍ថាមានខ្យល់អាកាសបរិសុទ្ធ ត្រូវពន្លឺព្រះអាទិត្យ ដូចជាធ្វើសកម្មភាពផ្សេងៗ ដូចជាដើរលេង ជិះកង់ ហែលទឹក រត់អ្វីក៏ដោយ ឲ្យតែយើងមានអារម្មណ៍ធូរស្បើយប្រសិនបើយើងធ្វើបែបនេះ។
៥. ទៅរកនរណាម្នាក់ដែលយើងអាចជួយបាន
នេះគឺជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយការធ្លាក់ទឹកចិត្ត ទៅរកនរណាម្នាក់ដែលត្រូវការជំនួយ ហើយបន្ទាប់មកជួយពួកគេ វាពិតជាសាមញ្ញណាស់។ នៅពេលដែលយើងបានជួយអ្នកដទៃ នៅពេលដែលយើងបានធ្វើអស់ពីសមត្ថភាពដើម្បីជួយដល់មនុស្សដទៃ ដែលត្រូវការយើង បានធ្វើឲ្យយើងនឹងមានអារម្មណ៍កាន់តែធូរស្រាលកាន់តែខ្លាំងឡើង។
យើងមិនអាចធ្លាក់ទឹកចិត្តបានទេ នៅពេលដែលយើងកំពុងខិតខំប្រឹងប្រែងជួយអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលយើងឈប់គិតអំពីខ្លួនយើង ហើយនៅពេលយើងបានយកចិត្តទុកដាក់របស់យើងទៅម្នាក់ផ្សេងទៀតយើងនឹងមានអារម្មណ៍ធូរស្រាល នឹងធ្វើឲ្យយើងមានតម្លៃសម្រាប់នរណាម្នាក់ដែលត្រូវការជំនួយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]