ថៃ ៖ ពិតណាស់ អតីតតារាចម្រៀងស្រី សម្លេងស្រួយពិរោះ ដូចសារិកាកែវ កញ្ញា ពៅ បញ្ញាពេជ្រ បានជួបគ្រោះថ្នាក់ ជាអកុសល បានធ្វើឲ្យរូបនាង ពិការនិង ត្រូវផ្ញើជីវិតលើរទេះរុញ ស្ទើរពាក់កណ្តាលជីវិតហើយ ដែលសព្វថ្ងៃនេះ រូបនាង បានកំពុងស្នាក់នៅ ក្នុងប្រទេសថៃ ទោះបីជា ខ្លួនពិការមិនអាចដើរបាន យ៉ាងណា រូបនាងក៏ នៅតែជំនះតស៊ូ បង្កើតអាជីព ជាអ្នកលក់ផលិតផល តាមរយៈអនឡាញ ដែលត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង។

គួរបញ្ជាក់ផងដែរថា ទោះបីបាន ព្យាយាមហាត់ប្រាណ ទទួលការព្យាបាលដិតដល់ ហើយបច្ចេកវិទ្យាដើរលឿន ក៏ដោយ តែកញ្ញា ពៅ បញ្ញាពេជ្រ នៅតែមិនអាចក្រោកឈរ សាជាថ្មីម្តងទៀតនៅឡើយទេ។ តែប្រសិនបើយើងក្រឡេកទៅមើល មហាជនខ្មែរវិញ នៅតែសរសើរពីសម្រស់របស់នាង មិនផុតពីដដែល ដោយគ្មានប្រែប្រួលអ្វីបន្តិចសោះ រវាងមុនពេលឈឺ និងពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា ថ្មីៗនេះ រូបនាងបាន ទម្លាយពី រូបភាពចាស់ៗ ស្របពេលដែល រូបនាងកំពុងតែល្បី និងមានសម្រស់ឈ្នះអស់ស្រីៗដទៃ កាលពីជាង ១០ឆ្នាំមុន ដែលខណៈនោះ មានអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ និងកោតសរសើរពីសម្រស់របស់នាង កាន់តែខ្លាំងឡើង ជាមួយគ្នានោះ ក៏មានពាក្យជូនពរជាច្រើន ដែលរំពឹងថា ក្នុងពេលដ៏ខ្លីខាងមុខ ឆាប់ៗនេះ កញ្ញា ពៅ បញ្ញាពេជ្រ នឹងមានលទ្ធភាពក្រោកឈរបាន ជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ