ភ្នំពេញ៖ ប្រហែលជាពីរម៉ោងមុននេះ តារាចម្រៀងជើងចាស់ ពេជ្រ សោភា និងឆន សុវណ្ណារាជ បានធ្វើការបកស្រាយបទចម្រៀងមួយបទរួមគ្នា ដែលបង្កប់នូវអត្ថន័យមួយដែលជម្រុញឲ្យប្រជាជនកម្ពុជា ក្នុងការប្តេជ្ញាក្នុងការយកឈ្នះជំងឺកូវីដ១៩។

ដោយឡែក បទចម្រៀងមួយបទនេះមានចំណងជើងថា «រួមគ្នាការពារកម្ពុជាឈ្នះកូវីដ១៩» គឺជាបទចម្រៀងច្រៀងរួមគ្នាមួយរវាង ពេជ្រ សោភា និងឆន សុវណ្ណារាជ ដែលបង្ហាញកម្លាំងជម្រុញទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់គ្នាឲ្យមាន អត់ធ្មត់ តស៊ូជាមួយនឹង ស្ថានភាពបែបនេះ មិនយូរទេយើងនឹងអាចត្រឡប់មកសភាពដើមវិញ ប្រសិនជាយើងមានការសាមគ្គី រួមគ្នាទប់ស្កាត់ជំងឺឆ្លងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សង្កេតឃើញថាបទចម្រៀងប្រភេទអប់រំមួយនេះ​ ទទួលបានការគាំទ្រខ្លាំងសរសើរមិនដាច់ពីមាត់បងប្អូនមហាជនជាច្រើន ដែលបទពីរោះ ហើយថែមទាំងបង្កប់នូវអត្ថន័យល្អផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពេជ្រ សោភា 
ឆន សុវណ្ណារាជ
ពេជ្រ សោភា 
ឆន សុវណ្ណារាជ
ពេជ្រ សោភា និងឆន សុវណ្ណារាជ
បទចម្រៀង«រួមគ្នាការពារកម្ពុជាឈ្នះកូវីដ១៩»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ