បរទេស៖ គ្រាប់ក្បាលយានដែលមានផ្ទុកសំណាកថ្មនិងធូលីដែលមានអាយុកាលស្មើកំណើតប្រព័ន្ធព្រះអាទិត្យ នឹងត្រូវបានទម្លាក់ចេញពីទីអវកាសមកកាន់វាលខ្សាច់រដ្ឋ Utah នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលខាងមុខ។ នោះជាអ្វីដែលណាសាបានត្រៀមទុក សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រ យាន Osiris-Rex ដែលវិលត្រឡប់មកកាន់ផែនដីវិញ នៅថ្ងៃចន្ទ។

វត្ថុដ៏មានតម្លៃទម្ងន់៦០ក្រាមដែលយកចេញពីអាចម៍ផ្កាយនៅជិតផែនដី ឈ្មោះ Bennu​ គឺជាសំណាកដ៏ធំដែលប្រមូលបាន ចាប់តាំងពីបេសកកម្មអាប៉ូឡូមកម្ល៉េះ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា វាអាចនឹងផ្ដល់តម្រុយអំពីការកកើតប្រព័ន្ធព្រះអាទិត្យ។ យាន Osiris-Rex ចាប់ផ្ដើមវិលត្រឡប់មកវិញ ដោយនឹងប្រើរយៈពេល២ឆ្នាំកន្លះ ចេញពីអាចម៍ផ្កាយ Bennu នៅថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

គួររម្លឹកផងដែរថា យាននេះត្រូវបានបាញ់បង្ហោះ តាំងពីឆ្នាំ២០១៦ ហើយទិសដៅរបស់វាគឺឆ្ពោះទៅកាន់អាចម៍ផ្កាយ Bennu ដែលមានចម្ងាយ២៩៧លានគីឡូម៉ែត្រ។ យានមួយនេះបានដៅផែនទីនៃផ្ទៃអាចម៍ផ្កាយ Bennu កាលពីឆ្នាំ២០១៨។ ​ ការចុះចតនិងប្រមូលសំណាកនៅលើផ្ទៃអាចម៍ផ្កាយដ៏ចំណាស់ ជាប្រវត្តិសាស្ត្រ កាលពីខែតុលា ឆ្នាំ២០២០ មានរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប៉ុន្តែបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានក្ដីរំភើបយ៉ាងខ្លាំង។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា កម្ទេចយកចេញពីអង្គមួយនេះអាចនឹងប្រាប់ពួកយើងបន្ថែម អំពីគីមីដែលបង្កើតឲ្យមានព្រះអាទិត្យនិងភព កាលពីជាង៤.៥ប៊ីលានឆ្នាំមុន។ យាននេះត្រូវតែផ្លាស់ប្ដូរល្បឿន៩៥៨គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីឆ្ពោះមកកាន់ផែនដី និងចុងបញ្ចប់ វានឹងត្រូវធ្វើដំណើរ២.៣ប៊ីលានគីឡូម៉ែត្រ ត្រឡប់មកកាន់ភពកំណើតវិញ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]