កម្ពុជា ៖ តារាចម្រៀងវ័យក្មេង ឆ្មក់បេះដូងមនុស្សស្រី ថេណា រូបនេះ ត្រូវបានទទួលការគាំទ្រ ជាខ្លាំង ដោយសារតែសម្លេងស្រាលស្រទន់ តាមរយៈបទOriginal របស់ខ្លួន ដែលធ្វើឲ្យមហាជន ជាពិសេសយុវវ័យៗ និយមស្តាប់បទសំនៀងលោកជាខ្លាំង តែគួរឲ្យស្តាយ លោកបានឈប់ច្រៀងទៅហើយ ដូច្នេះហើយ សុបន្តិដ៏ល្អរបស់ អ្នកគាំទ្រនោះ គឺអាចឃើញលោក វិលមកច្រៀងដូចដើមវិញ។

ទន្ទឹមនឹងការ បាត់វត្តមាន គ្មានចេញចម្រៀងបទថ្មីនោះ ស្រាប់តែ ថេណា ត្រូវគេឃើញ រូបលោក ប្រើជីវិតរស់នៅ សែនសាមញ្ញាបំផុត ក្នុងពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានគេឃើញ ស្លៀកពាក់បែបសាមញ្ញ ដើរស្ទូចត្រី ផ្ញើជីវិតរស់នៅក្បែរសមុទ្រ ឆ្ងាយពីទីក្រុងបែបទំនើប គួរឲ្យភ្ញាក់ផ្អើល តែអ្វីដែល អ្នកគាំទ្រសប្បាយចិត្តជាងគេនោះ គឺអាចឃើញស្នាមញញឹមពោរពេញដោយ ភាពរីករាយពិតប្រាកដ សេចក្តីសុខដែលទទួល បានពី ការរស់នៅបែបជីវិតធម្មតាបែបនេះ ប្រហែលជាពិតធ្វើឲ្យលោក ស្រួលខ្លួនមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ថេណា
ថេណា
ថេណា
ថេណា
ស្ទូចត្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា